UNESCO ថ្កោលទោស IS ពីអំពើបំផ្លាញចោលសំណង់វប្បធម៌នៅស៊ីរី

UNESCO ថ្កោលទោស IS ពីអំពើបំផ្លាញចោលសំណង់វប្បធម៌នៅស៊ីរី - ảnh 1
ផ្នែកមួយរបស់ទីក្រុងបុរាណ Palmyra នាថ្ងៃទី៣១ មិនា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២០ មករា អង្គការអប់រំ វប្បធម៌និងវិទ្យាសាស្ត្ររបស់
អ.ស.ប (UNESCO) បានចេញសេចក្ដីថ្លែងការណ៍ដោយអះអាងថា ការដែលកម្លាំង
ឧទ្ទាមនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានបំផ្លាញចោលសំណង់វប្បធម៌ធំ
ចំនួន ២នោះគឺរោងល្ខោនរ៉ូម៉ាំងបុរាណនិងសំណង់ស្ថាបត្យកម្ម​ Tetrapylon នៅទីក្រុង
Palmyra ភាគកណ្ដាលស៊ីរីគឺឧក្រិដ្ឋកម្មសង្គ្រាម។អគ្គនាយិកា UNESCO លោកស្រី
 Irina Bokova ប្រកាសថា ការបំផ្លិចបំផ្លាញនេះគឺឧក្រិដ្ឋកម្មសង្គ្រាមក្រោមរូបភាពថ្មី
ដែលបង្កការខូចខាតធំចំពោះប្រជាជនស៊ីរីនិយាយដោយឡែកនិងមនុស្សលោក
និយាយរួម។
នាថ្ងៃដដែល កាណាល់ទូរទ្សន៍ជាតិស៊ីរីបានផ្សាយព័ត៌មានដែលថា ផ្នែកខាង
មុខ នៃរោងល្ខោនរ៉ូម៉ាំងដែលត្រូវបានកសាងឡើងកាលពីសតវត្សទី២ ត្រូវ IS
បំផ្លាញ ទាំងស្រុងដោយគ្រឿងបំផ្ទុះ។ក្រៅពីនោះ សំណង់ស្ថាបត្យកម្ម Tetrapylon
ដ៏ល្បី ល្បាញនៅទីក្រុង Palmyra នេះក៏ត្រូវអង្គការភេរវកម្មនេះបំផ្លាញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ