UNESCO និងអង្គការ FRANCOPHONIE សម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅសមុទ្រខាងកើត

UNESCO និងអង្គការ FRANCOPHONIE សម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពនៅសមុទ្រខាងកើត - ảnh 1
ឯកអគ្គរដ្ឋទូត Duong Van Quang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអម UNESCO និងអង្គការ Francophonie (VOV)

        Vovworld-ចំពោះសកម្មភាពរំលោភច្បាប់អន្តរជាតិរបស់ចិន នាថ្ងៃទី៦​មិថុនា
អង្គការ Francophonie និងអង្គការ UNESCO បានផ្ញើរកំណត់ទូត​ជូន​គណៈប្រតិភូ
អចិន្ត្រៃយ៍របស់វៀតណាមអមអង្គការនេះ។ កំណត់ទូតទាំង​ពីរបាន​សម្ដែងការ ព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការបង្កើនភាពតានតឹងលើសមុទ្រខាងកើត។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំ​នៅ​បារាំង ឯកអគ្គរដ្ឋ
ទូត Duong Van Quang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍​វៀត​ណាម​អម UNESCO និង
អង្គការ Francophonie បានសង្កត់ធ្ងន់ថា៖

         “នេះជាអង្គការឯកទេសចំនួន២របស់អង្គការសហប្រជាជាតិដោយហេតុនេះ
មិនសូវផ្ដោតទៅលើបញ្ហារស៊ើបនេះណាស់ពិសេសគឺបញ្ហាធំៗដូចជាជំលោះដែន
ដី។ ខ្លឹមសាររបស់កំណត់ទូតទាំងពីរគឺសកម្មសម្ដែងការព្រួយបារម្ភចំពោះភាពតាន​តឹងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សំណូមពរបណ្ដាភាគីទាក់ទិនដោះ​ស្រាយ​ដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ។ នោះជាប្រការដែលវៀតណាម​មាន
​បំណង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ