UNESCO និងអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមនៅបារីស

         

UNESCO និងអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមនៅបារីស - ảnh 1
UNESCO និងអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមនៅបារីស(រូបថត​VOV)

(VOV)_នាថ្ងៃទី១៧ ធ្នូ ​អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានមានជំនួបធ្វើការជាមយយអគ្គនិយិកា UNESCO ​លោកស្រី Irina Bokova និងបានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការ​រវាង UNESCO ជាមួយ អាស៊ាន។ កិច្ចព្រមព្រៀងនេះ នឹងជំរុញកិច្ចសហ​ប្រតិ​បត្តិការលើវិស័យចំនួន៧ដូចជា៖ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌…។ល។ ថ្លែងមតិនៅទីនេះ លោកស្រី Irina Bokova បានអោយដឹងថា៖

          “ កិច្ចព្រមព្រៀងនេះ បានប្រមូលផ្តុំទៅលើវិស័យអាទិភាពចំនយន៧។ ​ការចុះហត្ថលេខានេះមានអត្ថន័យដ៏សែនសំខាន់ និងចំឱកាស។កិច្ចព្រមព្រៀងក្របខ័ណ្ឌសហប្រតិបត្តិការរវាង UNESCO និង អាស៊ាន នឹងបង្កើតចរិតលក្ខណះ​ស្របច្បាប់ និងជំរុញភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការកសាងសហគមន៍មួយប្រកបដោយឯកភាព…។ល។”

          រីឯ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាងថា៖

          “ យើងខ្ញុំមានគោលបំណងថា៖​នឹងរួមជាមួយ UNESCO ពិភាក្សាយ៉ាង​មត់ចត់​អំពីរាល់សកម្មភាពជាក់ស្ដែង ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសហ​ប្រតិបត្តិការរវាងអាស៊ានជាមួយUNESCO។ តាមកិច្ចព្រម​ព្រៀងនេះ ​អាស៊ាននិង UNESCO អាចរួមគ្នាឆ្លៀតយកបណ្ដាប្រភពកម្លាំងរួម ដើម្បី​អនុវត្ត​សកម្មភាព គំរោងការណ៍ កម្មវិធីសហប្រតិបត្តិការរួម…។ល៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ