UNESCO ប្រកាសដំណាក់កាលទី ២ នៃគម្រោង​ជំរុញ​ការអប់រំសម្រាប់​កុមារី​ជនជាតិភាគតិច

(VOVWORLD) - ដំណាក់កាលទី ២ នៃគម្រោង "យើងអាចធ្វើបាន" នឹងត្រូវបានអនុវត្តន៍នៅតាមខេត្ត Cao Bang, Kon Tum និង Ninh Thuan ដោយមានគោលដៅបន្តប្រគល់សិទ្ធិដល់យុវជនជនជាតិភាគតិច ជាពិសេសគឺកុមារី និងយុវតីនៅតាមអនុវិទ្យាល័យ អន្តេវាសិកដ្ឋាន និងតំបន់ជុំវិញ ដើម្បីជំនះពុះពារលើការរើសអើង ឡើងសម្លេង និងធ្វើសកម្មភាពដើម្បីក្ដីសង្ឃឹម បំណងប្រាថ្នាកក្នុងការអប់រំ។
UNESCO ប្រកាសដំណាក់កាលទី ២ នៃគម្រោង​ជំរុញ​ការអប់រំសម្រាប់​កុមារី​ជនជាតិភាគតិច - ảnh 1UNESCO ប្រកាសដំណាក់កាលទី ២ នៃគម្រោងជំរុញការអប់រំសម្រាប់កុមារីជនជាតិភាគតិច

នាថ្ងៃទី ២៨ មីនា ការិយាល័យនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានសហការជាមួយអង្គភាពពាក់ព័ន្ធនានារៀបចំពិធីប្រកាសគម្រោង “យើងអាចធ្វើបាន” (We are ABLE) ដំណាក់កាលទី២ - ជំរុញសមភាពយេនឌ័រ និងការអប់រំដល់កុមារីនៅតាមតំបន់ជនជាតិភាគតិចនៅវៀតណាម។

ដំណាក់កាលទី ២ នៃគម្រោង "យើងអាចធ្វើបាន" នឹងត្រូវបានអនុវត្តន៍នៅតាមខេត្ត Cao Bang, Kon Tum និង Ninh Thuan ដោយមានគោលដៅបន្តប្រគល់សិទ្ធិដល់យុវជនជនជាតិភាគតិច ជាពិសេសគឺកុមារី និងយុវតីនៅតាមអនុវិទ្យាល័យ អន្តេវាសិកដ្ឋាន និងតំបន់ជុំវិញ ដើម្បីជំនះពុះពារលើការរើសអើង ឡើងសម្លេង និងធ្វើសកម្មភាពដើម្បីក្ដីសង្ឃឹម បំណងប្រាថ្នាកក្នុងការអប់រំ។

មុននេះ ដំណាក់កាលទី ១ នៃគម្រោងរបស់ UNESCO ត្រូវបានអនុវត្តន៍ចាប់ពីឆ្នាំ ២០១៩ ២០២២ ដោយផ្តោតលើការអនុវត្តនៅស្រុកចំនួន ១២ ក្នុងខេត្តចំនួន ៣ គឺខេត្ត Ha Giang, Ninh Thuan និង Soc Trang សំដៅបង្កើនលទ្ធភាពទទួលបានការអប់រំ និងថែរក្សាការអប់រំ បង្កើតឱកាសការងារកាន់តែប្រសើរសម្រាប់ កុមារី និងស្ត្រីជនជាតិភាគតិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ