Unesco ពិនិត្យសំណុំឯកសារជំនឿធ្វើសក្ការបូជាស្ដេច Hung ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍
(VOV) /  
|
Unesco ពិនិត្យសំណុំឯកសារជំនឿធ្វើសក្ការបូជាស្ដេច Hung ក្លាយទៅជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍។ |
VOV-សម័យប្រជុំលើកទិ៧គណៈកម្មាធិការអន្តររដ្ឋាភិបាលអំពីអភិរក្ស
វប្បធម៍អរូបីយ៍របស់អង្គការវប្បធម៍វិទ្យាសាស្ត្រអប់រំ Unesco បានប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ធ្នូនៅក្រុងប៉ារីស-បារាំង។ ខ្លឹមសារដែលត្រូវបានយក
ចិត្តទុកដាក់ជាច្រើនបំផុតក្នុងសម័យប្រជុំលើកនេះគឺពិនិត្យបញ្ជីឈ្មោះ
បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ចំនួន២ ក្នុងនោះមានសំណុំឯកសារជំនឿធ្វើ
សក្ការៈបូជាស្ដេច Hung របស់វៀតណាម។ តាមរបៀបវារៈ នាយប់ថ្ងៃទី៥ធ្នូ គណៈកម្មាធិការអន្តររដ្ឋាភិបាលនឹងប្រកាសលទ្ធផលពិនិត្យបញ្ជីឈ្មោះចំនួន
២នេះ។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅ
បារាំង លោកស្រី Cécile Duvelle ប្រធានគណៈលេខាធិការនៃអនុសញ្ញា បាន
ឲ្យដឹងថា សំណុំឯកសាររបស់វៀតណាមត្រូវបានត្រៀមដ៏ល្អនិងទន្ទឹមនឹង
នោះលោកស្រីនឹងអានរបាយការណ៍អំពីរាល់ស្នាដៃរបស់វៀតណាមក្នុង
ការអភិរក្សបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍។
“វៀតណាមបានសកម្មពីយូមកហើយនិងឆ្នាំនេះដល់ពេលដែលវៀតណាមឲ្យពិភពលោកឃើញអ្វីៗដែលបណ្ដាមិត្តធ្វើបាន រាល់ការខំប្រឹងប្រែងរួម សកម្មភាពរបស់បណ្ដាគណៈកម្មាធិការវិទ្យាស្ថានអភិរក្ស។ ច្បាស់ណាស់ថា វៀតណាមជាគំរូសឲ្យឃើញថាមិនចាំតែជាប្រទេសមានបំផុតទើបនឹងដាក់ចេញបានវិធានការអភិរក្សល្អបំផុតឡើយ។រីឯសំណុំឯកសារជំនឿធ្វើសក្ការៈបូជាស្ដេច Hung ខ្ញុំអាចនិយាយបានថាសំណុំឯកសាររបស់បណ្ដាមិត្តធ្វើបានល្អ៕”
-VOV