UNESCO រួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ទិវាលាចាកលោករបស់ ឥស្សរជនល្បីឈ្មោះលោក Chu Van An

(VOVWORLD) - លោក Chu Van An ត្រូវបានចាត់ទុកជាលោកគ្រូឆ្នើមបំផុតនៃប្រជាជាតិ វៀតណាម ដែលបានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុបង្ហាត់បង្រៀនប្រកប ដោយទស្សនវិជ្ជាអប់រំមនុស្សសាស្ត្រ គ្មានការរើសអើងរវាងអ្នកមាននិងអ្នកក្រីក្រ រៀនសូត្រអស់មួយជីវិតដើម្បីចេះ ដើម្បីធ្វើការនិងរួមវិភាគទានសម្រាប់សង្គម។ 
UNESCO រួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ទិវាលាចាកលោករបស់ ឥស្សរជនល្បីឈ្មោះលោក Chu Van An - ảnh 1រូបបដិមារលោកគ្រូ Chu Van An នៅក្នុងមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam (រូបថត៖ TTXVN) 

  នាថ្ងៃទី១៦ ខែមេសា សន្និបាតក្រុមប្រឹក្សាប្រតិបត្តិអង្គការ UNESCO លើក ទី២០៦នៅទីក្រុង ប៉ារីស ប្រទេសបារាំង បានអនុម័តលើបញ្ជីរាយនាមបណ្ដា សំណុំឯកសារដើម្បីស្នើអោយមហាសន្និបាត UNESCO ចេញសេចក្ដីសម្រេចចិត្ត ដោយចូលរួមរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍សំខាន់ៗនិងឥស្សរជនល្បីឈ្មោះនានា ដែលត្រូវបានដាក់ជូនដោយបណ្ដាប្រទេសសមាជិក។ នៅសន្និបាតលើក នេះ សំណុំឯកសាររំលឹកខួបលើកទី៦៥០ទិវាលាចាកលោករបស់ឥស្សរជនល្បី ឈ្មោះលោក Chu Van An រួមជាមួយសំណុំឯកសារផ្សេងចំនួន៤៨ទៀត ត្រូវបាន អនុម័ត។ ដូច្នេះហើយ UNESCO នឹងរួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ ទិវាលាចាកលោករបស់ឥស្សរជនល្បីឈ្មោះលោក Chu Van An (ឆ្នាំ១២៩២-ឆ្នាំ១៣៧០) នាឆ្នាំ២០២០។

        លោក Chu Van An ត្រូវបានចាត់ទុកជាលោកគ្រូឆ្នើមបំផុតនៃប្រជាជាតិ វៀតណាម ដែលបានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុបង្ហាត់បង្រៀនប្រកប ដោយទស្សនវិជ្ជាអប់រំមនុស្សសាស្ត្រ គ្មានការរើសអើងរវាងអ្នកមាននិងអ្នកក្រីក្រ រៀនសូត្រអស់មួយជីវិតដើម្បីចេះ ដើម្បីធ្វើការនិងរួមវិភាគទានសម្រាប់សង្គម។ សតិអារម្មណ៍នោះរបស់លោកមិនត្រឹមតែជះឥទ្ធិពលទៅលើប្រជាជនវៀត ណាមជំនាន់ក្រោយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិវឌ្ឍន៍តម្លៃមនុស្សសាស្ត្រ នានាក្នុងតំបន់ទៀតផង។ ទស្សនវិជ្ជាអប់រំរបស់លោកបង្កប់នូវតម្លៃដ៏ជឿនលឿននិង ស្និទ្ធស្នាលជាមួយគោលដៅអប់រំនាសព្វថ្ងៃរបស់អង្គការ UNESCO នោះគឺ រៀនដើម្បីចេះ រៀនដើម្បីធ្វើការ រៀនដើម្បីរួមរស់និងរៀនដើម្បីធ្វើជាមនុស្សល្អ។

        ការដែល UNESCO រួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ទិវាលា ចាកលោករបស់លោកគ្រូឆ្នើម Chu Van An បានអះអាងនូវការវាយតម្លៃខ្ពស់រ បស់អន្តរជាតិចំពោះរាល់តម្លៃខាងវប្បធម៌និងអប់រំរបស់វៀតណាម ព្រមទាំងរួម ចំណែកផ្សព្វផ្សាយអំពីសមភាពក្នុងការអប់រំសម្រាប់មនុស្សគ្រប់រូបនិងស្មារតីរៀនសូត្រអស់មួយជីវិតដែល UNESCO កំពុងជំរុញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ