UNESCO លើកតម្កើងមហាកវី Ho Xuan Huong ជាការលើកតម្កើងប្រាជ្ញា មនុស្សសាស្ត្រ និងសប្បុរសធម៌របស់ប្រជាជនវៀតណាម

(VOVWORLD) - ពិធីអបអរសាទរនិងលើកតម្កើងខួបកំណើតលើកទី ២៥០ ឆ្នាំ (១៧៧២ - ២០២២) និងរយៈពេល ២០០ ឆ្នាំនៃមរណៈភាព (១៨២២ - ២០២២) របស់មហាកវី Ho Xuan Huong បានប្រព្រឹត្តទៅកាលពីយប់មិញ (ថ្ងៃទី ៣ធ្នូ) នៅទីក្រុង Vinh ខេត្ត Nghe An។ 
UNESCO លើកតម្កើងមហាកវី Ho Xuan Huong ជាការលើកតម្កើងប្រាជ្ញា មនុស្សសាស្ត្រ និងសប្បុរសធម៌របស់ប្រជាជនវៀតណាម  - ảnh 1តំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម លោក Christian Manhart បង្ហាញសេចក្តីសម្រេចចិត្តលើកតម្កើងកវី  Ho Xuan Huong របស់អង្គការ UNESCO សម្រាប់វៀតណាម (រូបថត៖ baochinhphu.vn)

ព្រឹត្តិការណ៍នេះត្រូវបានខេត្ត Nghe An រួមសហការជាមួយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) រៀបចំឡើង។ ក្នុងពិធីនេះ លោក Christian Manhart ប្រធានតំណាងអង្គការ UNESCO ប្រចាំនៅវៀតណាម បានប្រគល់សេចក្តីសម្រេចចិត្ត ផ្តល់ការលើកតម្កើងដល់មហាកវីស្ត្រី Ho Xuan Huong ជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងតំណាងខេត្ត Nghe An។

ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃថា Ho Xuan Huong ជាកវីស្ត្រីដែលមានទេពកោសល្យ ជាបាតុភូតពិសេសមួយនៃអក្សរសិល្ប៍វៀតណាមមជ្ឈិមសម័យ ជាមួយនឹងស្នាដៃដែលបង្ហាញពីគំនិតមនុស្សធម៌ និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅរបស់មនុស្ស។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា Ho Xuan Huong គឺជាអ្នកវប្បធម៍ល្បីល្បាញ; ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះអង្គការ UNESCO ដែលពិតជាត្រឹមត្រូវក្នុងការផ្តល់បេសកកម្មដ៏រុងរឿងដល់កវីស្ត្រី Ho Xuan Huong៖ បេសកកម្មបំផុសគំនិត និងផ្សព្វផ្សាយឥទ្ធិពលវិជ្ជមានដល់មនុស្សជុំវិញពិភពលោក។

“យើងបានលើកតម្កើងកវី Ho Xuan Huong ជាការគោរពគុណធម៌ និងប្រាជ្ញារបស់នារីប្រពៃណីវៀតណាម។ ទន្ទឹមនឹងនោះ យើងក៏ឃើញនូវការខិតខំប្រឹងប្រែង និងការតស៊ូរបស់បក្ស និងរដ្ឋវៀតណាម ដើម្បីសិទ្ធិ និងសមភាពរបស់ស្ត្រី តាមរយៈការលើកកម្ពស់ការរួមវិភាគទានដ៏ធំធេងរបស់ស្រ្តីវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យ សេរីភាព និងការកសាងប្រទេសជាតិ តាមរយៈ តួនាទីសំខាន់របស់ស្រ្តីវៀតណាមក្នុងជួរថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំស្ថាប័ន និងអង្គការគ្រប់ជំនាន់។

ការដែលអង្គការយូណេស្កូទទួលស្គាល់ និងលើកតម្កើងតម្លៃ និងអត្ថន័យមនុស្សសាស្ត្រដ៏ថ្លៃថ្នូ និងយូរអង្វែងនៅក្នុងគំនិត និងបុគ្គលិកលក្ខណៈរបស់ Ho Xuan Huong ក៏ជាការលើកតម្កើងភាពស្រស់ស្អាតនៅក្នុងព្រលឹង បញ្ញា មនុស្សសាស្ត្រ និងសប្បុរសធម៌របស់មនុស្សវៀតណាម។ ប្រការនេះបញ្ជាក់សារជាថ្មីអំពីគុណតម្លៃដ៏ល្អ ក្នុងប្រជាជនវៀតណាម វប្បធម៌វៀតណាម ដែលបាននិងកំពុងរួមចំណែកក្នុងលំហូរនៃវប្បធម៌មនុស្សជាតិ ក៏ដូចជាការពង្រឹង និងពង្រីកវប្បធម៌ពិភពលោក”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឱ្យអ្នកស្រាវជ្រាវ បន្តសិក្សានិងបញ្ជាក់ច្បាស់អំពីគំនិត និងតម្លៃសិល្បៈក្នុងស្នាដៃរបស់កវីស្ត្រី Ho Xuan Huong; បន្តណែនាំ និងផ្សព្វផ្សាយស្នាដៃកំណាព្យ   ដល់សាធារណជនក្នុង និងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ