UNESCO លើកតម្កើងអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាម
(VOVWORLD) - លោកស្រីបណ្ឌិត Ho Thi Thanh Van គ្រូបង្រៀននៅសកលវិទ្យាល័យធនធាននិងបរិស្ថានទីក្រុងហូជីមិញ ប្រទេស វៀតណាម គឺជាអ្នកវិទ្យាសាស្ត្រស្ត្រីម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រស្ត្រី ចំនួន ១៥ នាក់ដែលត្រូវបានក្រុមប្រឹក្សាមេប្រយោគជ្រើសរើសពីបេក្ខជនចំនួន២៥០ នាក់នៅទូទាំងពិភពលោកដើម្បីផ្តល់រង្វាន់លើកនេះ។
លោកស្រីបណ្ឌិត Ho Thi Thanh Van គ្រូបង្រៀននៅសកលវិទ្យាល័យធនធាននិងបរិស្ថានទីក្រុងហូជីមិញទទួលពានរង្វាន់របស់ UNESCO។ (រូបថត៖ vtc.vn) |
នាថ្ងៃទី ២២ ខែមិថុនា នៅទីស្នាក់ការអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់ អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមប្រឹក្សា មេប្រយោគអង្គការយូណេស្កូ និងមូលនិធិ L'Oréal បានប្រគល់ពានរង្វាន់ប្រចាំឆ្នាំ "អ្នកវិទ្យាសាស្ត្រវ័យក្មេងដ៏ទេពកោសល្យពិភព លោក" ។ លោកស្រីបណ្ឌិត Ho Thi Thanh Van គ្រូបង្រៀននៅសកលវិទ្យាល័យធនធាននិងបរិស្ថានទីក្រុងហូជីមិញ ប្រទេសវៀតណាម គឺជាអ្នកវិទ្យាសាស្ត្រស្ត្រីម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រស្ត្រី ចំនួន ១៥ នាក់ដែលត្រូវបានក្រុមប្រឹក្សាមេប្រយោគជ្រើសរើសពីបេក្ខជនចំនួន២៥០ នាក់នៅទូទាំងពិភពលោកដើម្បីផ្តល់រង្វាន់លើកនេះ។
សំណង់ស្រាវជ្រាវ “កាតាលីករដោយមានទម្រង់ណាណូថ្មី សម្រាប់ការផលិត កោសិកាឥន្ធនៈ (fuel cell) ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងផលិតថាមពល H2 បៃតង” របស់លោកស្រីបណ្ឌិត Ho Thi Thanh Van ទទួលបានការវាយតម្លៃខ្ពស់ពី ក្រុមប្រឹក្សាវិទ្យាសាស្ត្រពិភពលោកអង្គការយូណេស្កូ។ គម្រោងនេះមានបំណងឆ្ពោះ ទៅរកបញ្ហាថាមពល និងបរិស្ថាន បង្កើតវិលជុំស្អាត ដែលក្នុងនោះផ្តោតលើថាមពល អ៊ីដ្រូសែន និងឥន្ធនៈស្អាតដែលបានអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ បង្កើតឡើងថាមពល បៃតង ស្អាត ប្រើប្រាស់បានយូរ អាចកកើតឡើងវិញបាន និងមានមេត្រីភាពបរិស្ថាន។ នេះជាលើកទី៣ហើយគិតចាប់តាំងពីឆ្នាំ២០១៥ ដែលអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាម ម្នាក់បានជាប់ឈ្មោះក្នុងពានរង្វាន់ដ៏មានកិត្យានុភាពនេះរបស់អង្គការយូណេស្កូ។
ពានរង្វាន់ L'Oréal-UNESCO “ដើម្បីការអភិវឌ្ឍន៍របស់នារីក្នុងវិទ្យាសាស្ត្រ” ដែលត្រូវបានផ្តល់ជារៀងរាល់ឆ្នាំ ជាឱកាសដើម្បីលើកតម្កើងនិងលើកទឹកចិត្តអ្នក វិទ្យាសាស្ត្រស្ត្រីឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ពង្រីកបញ្ញានិងភាពច្នៃប្រឌិត ហើយ បន្តឈានទៅមុខលើដំណើរការស្រាវជ្រាវវិទ្យាសាស្ត្រ ដោយអនុវត្តលទ្ធផលស្រាវជ្រាវ ចូលក្នុងជីវភាពប្រចាំថ្ងៃ៕