UNHCR៖ ជនស៊ូដង់ខាងត្បូងជិត៩សែននាក់ត្រូវភៀសខ្លួន

UNHCR៖ ជនស៊ូដង់ខាងត្បូងជិត៩សែននាក់ត្រូវភៀសខ្លួន - ảnh 1
អគ្គស្នងការអ.ស.បទទួលបន្ទុកបញ្ហាជនភៀសខ្លួនលោក Antonio Manuel de Oliveira Guterres នៅសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ (រូបថត៖EPA/TTXVN)

(VOVworld) - អគ្គស្នងការអ.ស.បទទួលបន្ទុកបញ្ហាជនភៀសខ្លួន (UNHCR)
នាថ្ងៃទី២ សីហា បានឲ្យដឹងថា មានជនស៊ូដង់ជាង៦ហ្មឺននាក់ត្រូវភៀសខ្លួនទៅកាន់
ប្រទេសជិតខាងគិតតាំងពីពេលអំពើហឹង្សាផ្ទុះឡើងនៅប្រទេសនេះកាលពីខែ កក្កដា
កន្លងមក។តាមUNHCRដឹងថា បរិមាណពលរដ្ឋនៃប្រទេសនេះដែលត្រូវចាកចេញពី
ស្រុកកំណើតបានឡើងដល់ទៅ៩សែននាក់គិតតាំងពីខែធ្នូឆ្នាំ២០១៣មក។ក្រៅពី
នោះ ក្រុមប្រដាប់អាវុធជាច្រើននៅទូទាំងដែនដីស៊ូដង់ខាងត្បូងបានវាយប្រហារ
ចោប្លន់នៅភូមិឃុំ សម្លាប់រង្គាលជនស៊ីវិលនិងចាប់បង្ខំឲ្យយុវជន សម្បីតែកុមារ
ចូលរួមកងកម្លាំងរបស់ពួកគេ។តាម UNHCR ថា ដើម្បីធានាសុវត្ថិភាពសំរាប់ជន
ភៀសខ្លួនភាគីជំលោះទាំងអស់នៅស៊ូដង់ខាងត្បូងនិងប្រទេសជិតខាងចាំបាច់ត្រូវ
ធានាសិទ្ធិសារវ័ន្តរបស់មនុស្សអំពីការសុំជ្រកកោន ក៏ដូចជាធានាថា ប្រជាជនមិន
ត្រូវរារាំងក្នុងដំណើរការស្វែងរកកន្លែងជ្រកកោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ