UNHCR អំពាវនាវឱ្យប្រទេសនានាបើកព្រំដែនសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន
(VOVWORLD) - យោងតាម UNHCR ប្រទេសទាំងអស់ដែលកំពុងទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានថ្មី ចាំបាច់ត្រូវបន្តបើកទ្វារព្រំដែនរបស់ខ្លួន សម្រាប់ប្រជាជនទាំងនេះ ពីព្រោះពួកគេត្រូវមានការគាំទ្រពីអន្តរជាតិ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន (រូបថត៖ AFP/VNA) |
នៅថ្ងៃទី១ ខែធ្នូ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)បានឲ្យដឹងថា ប្រជាជនអាហ្វហ្គានីស្ថានដែលកំពុងព្យាយាមរត់ភៀសខ្លួនទៅក្រៅប្រទេសនឹងប្រឈមមុខនឹងហានិភ័យជាច្រើន ដោយសារតែស្ថានការណ៍នៅអាហ្វហ្គានីស្ថានកាន់តែអាក្រក់ទៅៗ ហើយបានអំពាវនាវឱ្យបណ្តាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានបើកព្រំដែនរបស់ខ្លួនសូម្បីតែចំពោះជនអាហ្វហ្គានីស្ថានដែលគ្មានឯកសារក៏ដោយ។
យោងតាម UNHCR ប្រទេសទាំងអស់ដែលកំពុងទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានថ្មី ចាំបាច់ត្រូវបន្តបើកទ្វារព្រំដែនរបស់ខ្លួន សម្រាប់ប្រជាជនទាំងនេះ ពីព្រោះពួកគេត្រូវមានការគាំទ្រពីអន្តរជាតិ៕