UNICEF ជំរុញបង្កើតមូលនិធិជួយឧបត្ថម្ភកុមារនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក ខាងជើង

(VOVWORLD) - មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានអំពាវនាវឱ្យបង្កើតមូលនិធិមួយមានទឹកប្រាក់ជាង ៩២ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់កុមារនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង ដើម្បីកាត់បន្ថយការរងផលប៉ះពាល់អវិជ្ជមាននៃការឆ្លងរាលដាលជំងឺ COVID-19។
UNICEF ជំរុញបង្កើតមូលនិធិជួយឧបត្ថម្ភកុមារនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិក ខាងជើង - ảnh 1 កុមារនៅជំរុំជនភៀសខ្លួនក្នុងខេត្តអ៊ីដលីបប្រទេសស៊ីរី (ប្រភព៖ THX / TTXVN)

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២០ ខែមេសា នាយក UNICEF ប្រចាំនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង លោក Ted Chaiban បានសង្កត់ធ្ងន់ថាកុមារនៅក្នុងតំបន់នេះត្រូវការជំនួយឧបត្ថម្ភច្រើនបំផុតនៅលើពិភពលោកដោយសារពួកគេកំពុងប្រឈមនឹងបញ្ហាជម្លោះនិងសង្គ្រាមជាច្រើន។

នាប្ចុប្បន្ន មានកុមារជិត ២៥ លាននាក់នៅទីនោះ កំពុងជួបការលំបាក ក្នុងនោះមានកុមារជាច្រើនកំពុងរស់នៅក្នុងតំបន់ជនភៀសខ្លួន ដោយសារជម្លោះប្រដាប់អាវុធនៅ    អ៊ីរ៉ាក់ លីប៊ី ប៉ាឡេស្ទីន ស៊ូដង់ ស៊ីរី និងយេម៉ែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ