UNICEF បន្តគាំទ្រចំពោះកម្មវិធីទឹកស្អាត អនាម័យបរិស្ថាននៅតាមសាលារៀននានានៅវៀតណាម

(VOVWORLD) - UNICEF នឹងផ្ញើរសាប៊ូ ទឹកលាងដៃ និងម៉ាស៊ីនចម្រោះ ទឹកដើម្បីជួយឧបត្ថម្ភបណ្ដាសាលារៀន គីលានដ្ឋានឃុំ និងសហគមន៍នៅ តាមបណ្ដាខេត្តគឺ៖ Lao Cai Dien Bien Gia Lai Kon Tum Ninh Thuan Ben Tre និង Soc Trang។
UNICEF បន្តគាំទ្រចំពោះកម្មវិធីទឹកស្អាត អនាម័យបរិស្ថាននៅតាមសាលារៀននានានៅវៀតណាម - ảnh 1 លោកស្រី Rana Flowers ប្រធានតំណាងមូល និធិ អង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំវៀតណាម។

ទិវាធ្វើអនាម័យបាតដៃពិភពលោក (ថ្ងៃទី៥ ឧសភា) ឆ្នាំនេះ ប្រព្រឹត្តទៅចំពេលវេលាដែលសិស្សានុសិស្សវៀតណាមកំពុងវិលត្រឡប់មកសាលារៀនវិញ ក្រោយរយៈពេលច្រើនខែបិទសាលាដើម្បីរាំងខ្ទប់ការរីក រាលដាលនៃជំងឺ Covid-19។ លោកស្រី Rana Flowers ប្រធានតំណាងមូល និធិ អង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ប្រចាំវៀតណាមបានឲ្យ ដឹងថា UNICEF និងដៃគូផ្សេងៗកំពុងខិតខំប្រឹងប្រែងដោះស្រាយការ លំបាកនេះ តាមរយៈការចែកចាយឧបករណ៍ចាំបាច់ជូនដល់មនុស្សចំនួន៥ សែននាក់ក្នុងនោះមាននិស្សិត៣សែននាក់នៅតាមសាលារៀននៅវៀត ណាម។ តាមនោះ UNICEF នឹងផ្ញើរសាប៊ូ ទឹកលាងដៃ និងម៉ាស៊ីនចម្រោះ ទឹកដើម្បីជួយឧបត្ថម្ភបណ្ដាសាលារៀន គីលានដ្ឋានឃុំ និងសហគមន៍នៅ តាមបណ្ដាខេត្តគឺ៖ Lao Cai Dien Bien Gia Lai Kon Tum Ninh Thuan Ben Tre និង Soc Trang។

តំណាង UNICEF ក៏បានសន្យាថា នឹងបន្តជួយឧបត្ថម្ភរដ្ឋាភិបាលវៀត ណាមនាំកម្មវិធីទឹកស្អាត អនាម័យបរិស្ថានទៅកាន់សាលារៀនក្នុងស្រុកផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ