UNICEF ព្រមានថា៖ អាសន្នរោគ Ebola កំពុងគំរាមកំហែងជំនាន់វ័យក្មេងនៅប្រទេសអាហ្វ្រិកខាងលិចនានា

UNICEF ព្រមានថា៖ អាសន្នរោគ Ebola កំពុងគំរាមកំហែងជំនាន់វ័យក្មេងនៅប្រទេសអាហ្វ្រិកខាងលិចនានា - ảnh 1
UNICEF ព្រមានថា៖ អាសន្នរោគ Ebola កំពុងគំរាមកំហែងជំនាន់វ័យក្មេងនៅប្រទេសអាហ្វ្រិកខាងលិចនានា (Image: VNA)


(VOVworld) – ការរីករាលដាលខ្លាំងនៃអាសន្នរោគ Ebola កំពុងគំរាមកំហែងដល់ ជីវភាពរស់នៅនិងអនាគតនៃកុមាជំទង់ក្រោមអាយុ ២០ ឆ្នាំចំនួន ៨,៥ លាននាក់
នៅ បណ្ដាប្រទេសអាហ្វ្រិកខាងលិចដែលកំពុងប្រឈមមុខនឹងអាសន្នរោគនេះ។ ការព្រមានពោលខាងលើត្រូវបានមូលនិធិកុមារនៃ អ.ស.ប. (UNICEF) នាំចេញ
ក្នុងកា​ លៈទេសៈ អាសន្នរោគនេះរីករាលដាលនិងធ្វើឲ្យមនុស្សចំនួន ៤៧០០
នាក់ឆ្លងមេរោគ ។ នាថ្ងៃទី ១៦ កញ្ញា នាយកបណ្ដាកម្មវិធីបន្ទាន់របស់  UNICEF
លោក Afshan Khan បានសង្កត់ធ្ងន់ថា៖ ក្នុងចំណោមកុមារជំទង់រស់នៅនៅប្រទេស
Guinea Sierra Leone និង Liberia មានកុមារក្រោមអាយុ ៥ ឆ្នាំចំនួន ២,៥ លាននាក់។
កុមារចំនួន ២ ពាន់នាក់នឹងក្លាយទៅជាកុមារកំព្រាដោយអាសន្នរោគ Ebola។ ទន្ទឹម
នឹងនោះ អាសន្នរោគ Ebola  មិនត្រឹមតែបង្ករមហន្តរាយខាងមនុស្ស ប៉ុណ្ណោះទេ
ថែមទាំង ជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលសាលារៀននិងអនាគត
របស់កុមារ។ មកទល់ឥឡូវនេះ UNICEF រួមជាមួយការជួយឧបត្ថម្ភរបស់ធនាគារ
ពភពលោក (WB) បានឧបករសម្ភរៈជំនួយនិងថ្នាំពេទ្យចំនួន ២៤៨ តោនទៅកាន់
ប្រទេសអាហ្វ្រិកខាងលិចនានាដែលកំពុងបង្កាប្រឆាំងនឹងអាសន្នរោគ Ebola៕

ប្រតិកម្មទៅវិញ

ផ្សេងៗ