UNICEF អាចបញ្ឈប់សកម្មភាពជួយសង្គ្រោះនៅស៊ីរីដោយសារការខ្វះខាតប្រាក់ចំណាយ

(VOVWORLD) - នាបច្ចុប្បន្ន ភាសាខ្មែរត្រូវបានក្រសួងអប់រំនិងបណ្តុះ បណ្ដាលវៀតណាមនាំបង្រៀនក្នុងកម្មវិធីសិក្សារៀនសូត្រសាលាទូទៅនៅខ័ណ្ឌ ស្រុកដែលមានជនរួមជាតិខ្មែររស់នៅជាច្រើន។ 
UNICEF អាចបញ្ឈប់សកម្មភាពជួយសង្គ្រោះនៅស៊ីរីដោយសារការខ្វះខាតប្រាក់ចំណាយ - ảnh 1 UNICEF អាចបញ្ឈប់សកម្មភាពជួយសង្គ្រោះនៅស៊ីរីដោយសារការខ្វះខាតប្រាក់ចំណាយ

(VOVworld) –តាមសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ១៦ មិថុនា អគ្គនាយកតំបន់ មជ្ឈឹមបូព៌ារនិងអាហ្វ្រិកខាងជើងរបស់ UNICEF លោក Geert Cappelaere បានឲ្យដឹងថា៖ អង្គការនេះកំពុងប្រឈមមុខនឹងស្ថានភាពខ្វះខាតថវិការដ៏ធ្ងន់ធ្ងរបំផុតក្នុងពេលដែលចូលរួមជួយឧបត្ថម្ភជនរងគ្រោះក្នុងវិបត្តិនៅស៊ីរីជាយុទ្ធនាការមនុស្ស ធម៌ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះពីមុនមក។ លោក Geert Cappelaere បានឲ្យដឹងថា៖ UNICEF បានអំពាវនាវរៃអង្គាសប្រភពមូលនិធិ ហិរញ្ញវត្ថុដែលមានតំលៃ ១ ពាន់ ៤០០ លានដុល្លាអាមេរិកសំរាប់សកម្មភាពជា បន្ទាន់នៅស៊ីក្តីនិងប្រទេសជិតខាងនានាគឺ លីបង់ Jordan ទួរគី អ៊ីរ៉ាក់និងអេហ្ស៊ីប ក្នុងឆ្នាំ ២០១៧។ ប៉ុន្តែ រហូតមកដល់ពេលនេះ UNICEF នៅទទួលបាន ២៥% កញ្ចប់ប្រាក់ចាំបាច់តែប៉ុណ្ណោះ។ ប្រសិនបើមិនទទួលបានថវិការតាម ផែនការ សកម្មភាពជួយសង្គ្រោះចាំបាច់របស់ UNICEF នឹងត្រូវបានលុបចោល រួមមាន ការផ្គត់ផ្គង់ទឹកសាបនិងអានាម័យសំរាប់កុមារដែលកំពុងរស់នៅទីជំរុំជនភៀសខ្លួនការថែទាំសុខភាពជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ