UNICEF អំពាវនាវអនុញ្ញាតឲ្យកុមារបរទេស​ដែលជាប់​នៅក្នុង​ប្រទេស​ស៊ីរីអាច​ធ្វើមាតុភូមិនិវត្តន៍

(VOVWORLD) - អង្គការ UNICEFបាន ប៉ាន់ស្មានថាមានកុមារប្រមាណ ២៨.០០០ នាក់មកពីជាង ៦០ ប្រទេសដែលក្នុងនោះមានកុមារជនជាតិ អ៊ីរ៉ាក់ប្រមាណ ២ ម៉ឺននាក់ គឺកំពុងជាប់នៅក្នុងជំរុំជនភៀសខ្លួននៅភាគ ឦសាន នៃប្រទេសស៊ីរី។ 
UNICEF អំពាវនាវអនុញ្ញាតឲ្យកុមារបរទេស​ដែលជាប់​នៅក្នុង​ប្រទេស​ស៊ីរីអាច​ធ្វើមាតុភូមិនិវត្តន៍ - ảnh 1 UNICEF អំពាវនាវ អនុញ្ញាតឲ្យ កុមារបរទេសដែលជាប់នៅក្នុងប្រទេសស៊ីរីអាចធ្វើមាតុភូមិនិវត្តន៍ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៤ ខែវិច្ឆិកា នាយិការមូលនិធិកុមារ នៃ អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Henrietta Fore បានអំពាវនាវដល់បណ្ដាប្រទេសអនុញាត្តិឲ្យកុមាររាប់ពាន់នាក់ ដែលជាប់នៅតំបន់ឦសាន នៃប្រទេសស៊ីរីអាចធ្វើមាតុភមិនិវត្តន៍យ៉ាងឆាប់រហ័ស ក្នុងបរិបទ ដែលទួរគីបានធ្វើការវាយប្រហារលើកម្លាំងជនឃឺដ នៅតំបន់នេះ កាលពីខែតុលា ឆ្នាំ ២០១៩។ អង្គការ UNICEFបាន ប៉ាន់ស្មានថាមានកុមារប្រមាណ ២៨.០០០ នាក់មកពីជាង ៦០ ប្រទេសដែលក្នុងនោះមានកុមារជនជាតិ អ៊ីរ៉ាក់ប្រមាណ ២ ម៉ឺននាក់ គឺកំពុងជាប់នៅក្នុងជំរុំជនភៀសខ្លួននៅភាគ ឦសាន នៃប្រទេសស៊ីរី។ UNICEF មានការព្រួយបារម្ភអំពីអាយុជីវិត និងជីវភាពរស់នៅរបស់កុមារបរទេស ក៏ដូចជាកុមារស៊ីរីរាប់ពាន់នាក់ដែលកំពុងជំនះពុះពារលើការលំបាកដើម្បីរស់រានមានជីវិតនៅតាមបណ្ដា ជំរុំជនភៀសខ្លួននិងពន្ធនាគារនៅក្នុងតំបន់សង្គ្រាមដែលពោរពេញទៅដោយគ្រោះថ្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ