UNICEF អំពាវនាវឱ្យបង្កើនជំនួយមនុស្សធម៌សម្រាប់កុមារយេម៉ែន
(VOVWORLD) - នាថ្ងៃទី ១៥ ខែឧសភា មូលនិធិអង្គការសហប្រជាជាតិ (UNICEF) បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះនៅក្នុងប្រទេសយេម៉ែន ដើម្បីបើកទ្វារឲ្យមានការផ្គត់ផ្គង់មនុស្សធម៌ភ្លាមៗ និងរយៈពេលវែង ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនថ្នាំសង្កូវនិងវ៉ាក់សាំងបង្ការជំងឺ រួមទាំងជួយទ្រទ្រង់ដល់កុមារយេម៉ែន។
នាយិការប្រតិបត្តិមូលនិធិ UNICEF លោកស្រី Henrietta Fore |
ថ្លែងក្នុងសម័យពិគ្រោះយោបល់មួយនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នាថ្ងៃដដែលនោះ នាយិការប្រតិបត្តិមូលនិធិ UNICEF លោកស្រី Henrietta Fore បានឲ្យដឹងថាកុមារចំនួន ៧.៣00 នាក់ត្រូវបានស្លាប់ និងរងរបួសយ៉ាងធ្ងន់ធ្ងរចាប់តាំងពីការផ្ទុះជំលោះនៅប្រទេសយេម៉ែនកាលពី ៤ ឆ្នាំកន្លងមក។ នាបច្ចុប្បន្ន ការប៉ះទង្គិច គ្នានៅតែបន្តក្នុងតំបន់ជម្លោះចំនួន ៣០ ដែលជាទីកន្លែងរស់នៅរបស់កុមារចំនួន ១,២ លាននាក់ផងដែរ៕