UNICEFជម្រុញកិច្ចការពារកុមារភៀសខ្លួន

(VOVWORLD) -ក្នុងរបាយការណ៍ដែលប្រកាសនាថ្ងៃទី១៧ឧសភា មូលនីធិកុមារអង្គការសហ ប្រជាជាតិ (UNICEF) បានទទួលស្គាល់តួរលេខយក្សស្តីពីកុមារដែលគ្មានឪពុក ម្តាយរួមដំណើរជាមួយសុំសិទ្ធិជ្រក កោននៅ ៨០ប្រទេសលើទូទាំងពិភពលោកក្នុង អំឡុងពេលពីឆ្នាំ២០១៥-២០១៦។ 
UNICEFជម្រុញកិច្ចការពារកុមារភៀសខ្លួន - ảnh 1 UNICEF ជម្រុញកិច្ចការពារកុមារភៀសខ្លួន (រូបថតៈ AP)

ហើយកុមារ១/៣ក្នុងចំណោមកុមារទាំងអស់នេះ ត្រូវចាប់ឃុំខ្លួននៅតំបន់ជាប់ព្រំដែនអាមេរិកនិងម៉ិកស៊ិក។ កុមារទាំងនេះ ជ្រើស រើសផ្លូវនិរទេសខ្លួនដោយសារចង់រត់គេចពីសង្គ្រាមស៊ីវិលស៊ីរីឬស្ថានភាពអំពើ ហឹង្សានៅតំបន់អាមេរិកកណ្តាលជាដើម។ចំពោះមុខសភាពការណ៍នេះ  UNICEF បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រុម G7 ដែលចូលរួមក្នុងសន្និសីទនៅអ៊ីតាលីនាថ្ងៃទី ២៦និងទី២៧ឧសភាខាងមុខ ធ្វើការសន្យាដើរជួរមុខក្នុងការអនុវត្តកម្មវិធីសកម្មភាព ៦ “ខ” សំដៅការពារសិទ្ធិរបស់កុមារភៀសខ្លួន ដើម្បីធានាអោយប្អូនកុមារ បានរៀន សូត្រនិងទាក់ទងផ្ទាល់ជាមួយសេវាថៃទាំសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ