UOB ទម្លាក់ការព្យាករណ៍កំណើន GDP របស់វៀតណាមសម្រាប់ឆ្នាំ ២០២៣ ចុះត្រឹម ៦,០%

(VOVWORLD) - ធនាគារ UOB (សិង្ហបុរី) ទើបតែបានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើន GDP របស់វៀតណាមមកត្រឹម ៦% (ធៀបនឹងកម្រិត ៦,៦%) មុននោះ។ 
UOB ទម្លាក់ការព្យាករណ៍កំណើន GDP របស់វៀតណាមសម្រាប់ឆ្នាំ ២០២៣ ចុះត្រឹម ៦,០% - ảnh 1រូបភាព៖ Vietnam+

យោងតាមធនាគារ UOB សិង្ហបុរីមួយនេះ កំណើន GDP ជាក់ស្តែងវៀតណាមនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ បានធ្លាក់ចុះមកនៅត្រឹម ៣,៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ អតិផរណាកំពុងបង្ហាញសញ្ញានៃការចុះត្រជាក់ ដោយសារតែសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់វៀតណាមក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ បានកើនឡើងក្នុងអត្រា ៤,១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទាបជាងការរំពឹងទុករបស់រដ្ឋាភិបាលគឺ៤,៥% ។ ជាមួយនឹងការដែលធនាគារកណ្តាលអាមេរិក (FED) ត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់របស់ខ្លួនឱ្យបានឆាប់ត្រឹមខែឧសភា ឆ្នាំ ២០២៣UOB បានព្យាករណ៍ថា ធនាគាររដ្ឋវៀតណាមនឹងកាត់បន្ថយអត្រាការប្រាក់ឡើងវិញនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ តាមការព្យាករណ៍ កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៣ នឹងស្ថិតក្នុងកម្រិតប្រហែល ៦% ធៀបនឹងកម្រិត ៦,៦% មុននោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ