USAID នឹងរួមដំណើរជាមួយវៀតណាមដើម្បីបង្កើនប្រភពថាមពលកកើតឡើងវិញ

(VOVWORLD) - នាថ្ងៃទី ២១ កក្កដា មន្ទីរឧស្សាហ៍កម្មនិងពាណិជ្ជកម្មទីក្រុង ហូជីមិញ បានសហការជាមួយគម្រោងជួយឧបត្ថម្ភបច្ចេកទេសថាមពលចែក ចាយទីក្រុងវៀតណាម និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រៀបចំសិក្ខាសាលាស្តីពី "ដំណោះស្រាយសម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ"។

USAID នឹងរួមដំណើរជាមួយវៀតណាមដើម្បីបង្កើនប្រភពថាមពលកកើតឡើងវិញ - ảnh 1លោកស្រី Nguyen Thi Kim Ngoc អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ  ថ្លែងក្នុងសិក្ខាសាលា

ក្នុងសិក្ខាសាលា លោកស្រី Nguyen Thi Kim Ngoc អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ បានឲ្យដឹងថា វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ទីក្រុងមានគោលបំណងបង្កើតទម្លាប់ប្រើប្រាស់ថាមពលសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់សកម្មភាពសង្គម; ការកាត់បន្ថយអាំងតង់ស៊ីតេថាមពលក្នុងវិស័យសេដ្ឋកិច្ចនិងវិស័យមួយចំនួនទៀត... ជាពិសេស វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មនឹងជំរុញដំណោះស្រាយសន្សំសំចៃថាមពលជាច្រើនប្រភេទ ដើម្បីក្លាយជាសកម្មភាពជាប្រចាំ និជាចំណុចសេដ្ឋកិច្ចសំខាន់ៗ និងវិស័យដែលប្រើប្រាស់ថាមពលច្រើន ; រួមទាំង ឆ្ពោះទៅរកកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមលោក James Gilman ប្រធាននាយកដ្ឋានព្យាបាល និងអភិវឌ្ឍន៍សមាហរណកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ដូច្នេះហើយបានជាមានតម្រូវការថាមពលខ្ពស់។ USAID ប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការបង្កើនប្រភពថាមពលស្អាត និងកកើតឡើងវិញ ព្រមជាមួយនោះ USAID នឹងជំរុញ និងគាំទ្រក្រសួង វិស័យ និងអាជីវកម្មវៀតណាម ដើម្បីជួយកសាងឧស្សាហកម្មថាមពលប្រកបដោយនិរន្តរភាព ធានាកំណើនបៃតង ការការពារបរិស្ថាន ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ