USMCA - កិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដារខ្ពស់នៃអាមេរិកខាងជើង

(VOVWORLD) - នាព្រឹកថ្ងៃទី១ខែតុលា អាមេរិកនិងកាណាដាបានបញ្ជាក់ជាផ្លូវការចំពោះ ការសម្រេចបានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មថ្មីមួយសំដៅជំនួសឲ្យកិច្ចព្រមព្រៀងសេរីអាមេរិកខាងជើង (NAFTA) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៩៤ មក។
USMCA - កិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដារខ្ពស់នៃអាមេរិកខាងជើង - ảnh 1ប្រធានាធិបតី លោក Donald Trump និង នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau 

ក្នុងសេចក្តីថ្លែងការណ៍រួមដែលនាំចេញក្រោយពីកិច្ចចរចារប៉ុន្មានម៉ោងនេះ តំណាងពាជ្ជកម្ម អាមេរិក លោក Robert Lighthizer  និងរដ្ឋមន្ត្រីការបរទេស កាណាដា លោកស្រី Chrystia Freeland បានឲ្យដឹងថា ឈ្មោះថ្មីនៃកិច្ចព្រម ព្រៀង NAFTA នឹងហៅថា កិច្ចព្រមព្រៀង អាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA)។ សេចក្តីប្រកាសនេះ បានសង្កត់ធ្ងន់ថា USMCA នឹងនាំមកនូវកិច្ចព្រម ព្រៀងមានស្តង់ដារខ្ពស់សំរាប់ កម្មករ កសិករ ម្ចាស់កសិដ្ឋាន និងសហគ្រាសនៃ ប្រទេសទាំង៣ផងដែរ។ ទន្ទឹមនេះ USMCA ធានាសកម្មភាពពាណិជ្ជកម្មប្រព្រឹត្ត ទៅដោយសមភាពនិងជួយឲ្យមានការពង្រីកទីផ្សារថែមទៀត ក៏ដូចជារួមចំណែក ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចឲ្យបានខ្លាំងក្លាក្នុងតំបន់ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ