Uzbekistan ដំណើរការបោះឆ្នោតប្រធានាធិបតី
|
Uzbekistan ដំណើរការបោះឆ្នោតប្រធានាធិបតី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៩ មិនា អ្នកបោះឆ្នោតនៅ Uzbekistan បានចូលរួមការបោះ ឆ្នោតប្រធានាធិបតីនៅប្រទេសអាស៊ីកណ្ដាលនេះ។ គណៈកម្មាធិការៀបចំការបោះ
ឆ្នោតមជ្ឈឹម Uzbekistan បានឲ្យដឹងថា៖ មណ្ឌលបោះឆ្នោតចំនួន ៩ ពាន់បានបើកក្នុង
ទូទាំងប្រទេស។ អ្នកបោះឆ្នោតចំនួន ២១ លាននាក់បានទៅបោះឆ្នោតលើកនេះ។
ក្នុងពេលនោះ ស្ថាប័នអន្តោប្រវេសសហព័ន្ធរុស្ស៊ី (FMS) បានឲ្យដឹងថា៖ ទីកន្លែង
ចំនួន ៤៤ នឹងត្រូវបានចាប់ផ្តើមសកម្មភាពក្នុងសប្តាហ៍នេះនៅខុទ្ទកាល័យតំណាង
ការទូត របស់ Uzbekistan ប្រចាំនៅឯបរទេស ផងដែរ។ ក្នុងការបោះឆ្នោតលើកនេះ
មានបេក្ខជនចំនួន ៤ រូបចូលរួម ក្នុងនោះ មានប្រធានាធិបតីកាន់អំណាចរបស់
Uzbekistan លោក Islam Karimov។ ការបោះឆ្នោតបានប្រព្រឹត្តទៅក្រោមការឃ្លាំមើល របស់អ្នកសង្គេតការអន្តរជាតិចំនួន ៣ រយនាក់៕