Van Mieu- Quoc Tu Giam ជាកេរ្តិ៍ដំណែលជាតិពិសេស
(VOV)_នាយប់ថ្ងៃទី ២៥ កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីទទួល
ប័ណ្ឌទទួលស្គាល់កេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam ជាកេរ្តិ៍ដំណែលជាតិពិ
សេស និងប័ណ្ណទទួលស្គាល់សិលាចារិតចំនួន៨២ផ្ទាំង ស្ដីពីបណ្ដាការប្រឡងបណ្ឌិត
នៅរាជកាល Le – Mac កាលពីឆ្នាំ ១៤៤២ ដល់ឆ្នាំ ១៧៧៩ នៅ Van Mieu – Quoc Tu
Giam ជាបេតិកភ័ណ្ឌឯកសារពិភពលោក។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Thien Nhan បានចាត់ទុកថា÷នេះគឺជាកិកិត្តយស និងការ ទទួលខុសត្រូវដ៏ធំធេងរបស់ប្រជាជនរដ្ឋធានីនិយាយដោយឡែក និង ប្រជាជន ក្នុង ទូទាំងប្រទេសនិយាយរួម ។ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ Van Mieu- Quoc Tu Giam ជាអាស័យដ្ឋានមកទស្សនា ស្វែងយល់ របស់ប្រជាជននៅក្នុងប្រទេសនិងភ្ញៀវអន្តរជាតិទៀតផង។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា÷
“ ថ្នាក់ដឹកនាំរដ្ឋធានីហាណូយ ផ្នែកវប្បធម៌ អប់រំនៃរដ្ឋធានី គ្រួសារនិមួយៗ និងប្រជាជនរដ្ឋធានីម្នាក់ៗ មានការផ្តើមគំនិត និងរបៀបធ្វើដោយឡែករបស់ខ្លួន ដើម្បីយុវជនរដ្ឋធានីនិងយុវជនវៀតណាមនិយាយរួម យល់ដឹងជ្រាលជ្រៅជាង
មោទនភាពជាច្រើនជាងអំពី Van Mieu- Quoc Tu Giam អំពីប្រពៃណីស្រឡាញ់ និងឧស្សាព្យាយាមសិក្សារ ដើម្បីការពារប្រទេស និង កសាង អភិវឌ្ឍន៍ប្រទេសជាតិ ៕ ”
|
ពិធីទទួល ប័ណ្ឌទទួលស្គាល់កេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam ជាកេរ្តិ៍ដំណែលជាតិពិ សេស(dantri.com.vn ) |