Venezuela បណ្តេញកម្មាភិបាលការទូតរបស់ Panama ប្រចាំនៅរដ្ឋធានី Caracas


Venezuela បណ្តេញកម្មាភិបាលការទូតរបស់ Panama ប្រចាំនៅរដ្ឋធានី Caracas - ảnh 1
ប្រធានាធិបតី Venezuela លោក Nicolas Maduro (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៦ មិនា ក្រសួងការបរទេស Venezuela បានចេញសេចក្តី​ប្រកាសអំពីការបណ្តេញឯកអគ្គរដ្ឋទូតរួមជាមួយកម្មាភិបាលការទូតចំនួន ៣
រូប? របស់ Panama ប្រចាំនៅរដ្ឋធានី Caracas។ កាយវិការពោលខាងលើត្រូវបាន
នាំចេញបន្ទាប់ពី ១ ថ្ងៃ រដ្ឋអំណាចរបស់ប្រធានាធិបតី Venezuela លោក Nicolas
Maduro សម្រេចកាត់ផ្តាចទំនាក់ទំនងខាងនយោបាយនិងការទូត ក៏ដូចជា ផ្អាក់ រាល់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយ Panama។ រដ្ឋាភិបាល Venezuela ​
បានលើកច្បាស់ថា៖ កម្មាភិបាលការទូតចំនួន ៤ រូបពោលខាងលើបានមាន
សន្ទរៈកថានិងសកម្មភាពដែលជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស
នេះ។ ប្រតិកម្មចំពោះកាយវិការនេះ អនុរដ្ឋមន្ត្រីការបរទេស Panama លោកស្រី
Mayra Arosemena បានទទួលស្គាល់ព័ត៌មានពោលខាងលើហើយអះអាងថា៖
រដ្ឋាភិបាល Panama សង្ឃឹមរក្សាទំនាក់ទំនងល្អប្រសើជាមួយ Venezuela ដោយ មិនអើពើដល់ភាពតានតឹងការទូតនាបច្ចុប្បន្នរវាងប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ