Vietnam Airlines ត្រៀមវិធានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពក្រោយបុណ្យតេត

(VOVWORLD) - បុគ្គលិកក្រុមហ៊ុន នឹងវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរទាំងអស់មុនពេលឡើងយន្តហោះ ហើយស្នើឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការរាយការណ៍ស្ថានភាពសុខភាព និងពាក់ ម៉ាស់។ Vietnam Airlines ក៏បានអនុវត្តការរក្សាគម្លាតសុវត្ថិភាពពីគ្នានៅតំបន់ច្រក check-in ហើយបាញ់សារធាតុសម្លាប់មេរោគនៅច្រកឡើងយន្តហោះ។ 
Vietnam Airlines ត្រៀមវិធានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពក្រោយបុណ្យតេត - ảnh 1បុគ្គលិក Vietnam Airlines ត្រូវបានបំពាក់ឧបករណ៍ចាំបាច់ទាំងអស់ដើម្បីបង្ការ
ការឆ្លងវីរុសកូរ៉ូណា។ (រូបថត៖ TTXVN)
តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានឲ្យដឹង ថា ក្រុមហ៊ុនបានសម្របសម្រួលយ៉ាងស្អិតរមួតជាមួយសមត្ថកិច្ចក្នុងការអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរាតត្បាត ដើម្បីការពារសុខ ភាពរបស់អ្នកដំណើរនិងពលករ ជាពិសេសគឺក្រោយបុណ្យតេត។ បុគ្គលិកក្រុមហ៊ុន នឹងវាស់សីតុណ្ហភាពរាងកាយសម្រាប់អ្នកដំណើរទាំងអស់មុនពេលឡើងយន្តហោះ ហើយស្នើឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការរាយការណ៍ស្ថានភាពសុខភាព និងពាក់ ម៉ាស់។ Vietnam Airlines ក៏បានអនុវត្តការរក្សាគម្លាតសុវត្ថិភាពពីគ្នានៅតំបន់ច្រក check-in ហើយបាញ់សារធាតុសម្លាប់មេរោគនៅច្រកឡើងយន្តហោះ។ ចំណែកឯខាង ក្នុងយន្តហោះ ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជារៀងរាល់ថ្ងៃតាមស្ដង់ដារអន្តរជាតិ ផងដែរ។
ជាពិសេសគឺ ដើម្បីជួយឧបត្ថម្ភអ្នកដំណើរក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតនេះ Vietnam Airlines បានអនុវត្តន៍គោលនយោបាយជួយប្ដូរសំបុត្រសម្រាប់អ្នកដំណើរ ដែលត្រូវធ្វើចត្តាលីស័ក ឬអ្នកដែលត្រូវរឹតត្បិតលើការធ្វើដំណើរដោយសារផលប៉ះ ពាល់បណ្ដាលមកពីជម្ងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ