Vietnam Airlines និង Air France ចុះហត្ថលេខាលើកិច្ចសន្យាធ្វើសាជីវកម្មដ៏ពេញលេញ

(VOVWORLD) - នារសៀលថ្ងៃទី១០ តុលា នៅរដ្ឋធានីហាណូយ ក្រុមហ៊ុនអាកាសចរណ៍ ជាតិវៀតណាម (Vietnam Airlines) និងក្រុមហ៊ុនអាកាសចរណ៍ជាតិបារាំង (Air France) បានចុះហត្ថលេខាលកិច្ចសន្យាធ្វើសាជីវកម្មលើគ្រប់វិស័យ។
Vietnam Airlines និង Air France ចុះហត្ថលេខាលើកិច្ចសន្យាធ្វើសាជីវកម្មដ៏ពេញលេញ - ảnh 1 ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចសន្យារវាង Vietnam Airlines និង Air France (រូបថត៖ TTXVN)


កិច្ចសន្យា នេះនឹងត្រូវបានដំណើរការចាប់ពីថ្ងៃទី១ វិច្ចិកាខាងមុខនេះ។ តាមឯកសារនេះ ដោយ ឈរលើមូលដ្ឋានកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនិងពង្រីកឧត្តមភាពនៃភាគីនិមួយៗ Vietnam Airlines និង Air France នឹងផ្គត់ផ្គង់បន្ថែមជម្រើសនិង ភាពងាយស្រួលសំរាប់អ្នកដំណើរតាមរយៈការផ្សាភ្ជាប់ជើងហោះហើរនៃក្រុម ហ៊ុនទាំង២ ទៅកាន់ទីកន្លែងចំនួន៥០នៅទ្វីបអឺរ៉ុបរបស់ Air France និងកន្លែងផ្ទៃ ក្នុងចំនួន២១របស់ Vietnam Airlines ដែរ។ លោក Duong Tri Thanh អគ្គនាយក Vietnam Airlines ឲ្យដឹងថា៖

        “កិច្ចសន្យាធ្វើសាជីវកម្មជាររៀបសហប្រតិបតិ្តការដ៏ជឿនលឿននៅកំរិតខ្ពស់បំផុតក្នុងវិស័យអាកាសចរណ៍ ដែលបង្ហាញនូវការសន្យារបស់យើងខ្ញុំក្នុងការ បង្កើនផលប្រយោជន៍ដោយឥតឈប់ឈរសំរាប់អតិថិជន ក៏ដូចជាការប្ដេជ្ញាចិត្ត របស់ Vietnam Airlines និង Air France ក្នុងការបង្កើនការវិនិយោគលើទីផ្សារ អន្តរជាតិ ហើយពិសេសគឺទីផ្សារបារាំងនិងអឺរ៉ុប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ