Vietnam Airlines នាំមុខបញ្ជីពាណិជ្ជសញ្ញាល្អបំផុតនៅវៀតណាមក្នុងឆ្នាំ ២០២០

(VOVWORLD) -  លទ្ធផលនេះត្រូវបាន YouGov ដែលជាសម្ព័ន្ធក្រុមហ៊ុនស្រាវជ្រាវនិងវិភាគទិន្នន័យដែលមានកិត្យានុភាពអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានប្រកាសតាមបញ្ជីរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញាសកល (BrandIndex Rankings 2020)។

នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា តំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណា - Vietnam Airlines បានជូនដំណឹងថា ក្រុមហ៊ុននេះ បន្តនាំមុខបញ្ជីរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញាល្អបំផុតនៅវៀតណាមក្នុងឆ្នាំ ២០២០។ លទ្ធផលនេះត្រូវបាន YouGov ដែលជាសម្ព័ន្ធក្រុមហ៊ុនស្រាវជ្រាវនិងវិភាគទិន្នន័យដែលមានកិត្យានុភាពអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលបានប្រកាសតាមបញ្ជីរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញាសកល (BrandIndex Rankings 2020)។

នេះគឺជាឆ្នាំទី ២ បន្តបន្ទាប់ ដែល Vietnam Airlines នាំមុខគេក្នុងបញ្ជីរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញា។ លទ្ធផលនេះបានបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់របស់អតិថិជន សូម្បីតែរងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ -១៩ ក៏ដោយ។ លើសពីនេះទៀត ពាណិជ្ជសញ្ញា Vietnam Airlines ក៏ត្រូវបានគេពេញនិយម ដោយសាររាល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ខ្លួន ក្នុងការបំពេញបេសកកម្មជាតិ ផ្សព្វផ្សាយតម្លៃមនុស្សសាស្ត្រនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ