|
Vietnam Airlines បានបើកជើងហោះហើរទី១០ទៅកាន់ជប៉ុន (VOV) |
Vovworld-អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានបើកជាផ្លូវការជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុងតូក្យូរបស់ជប៉ុនគឺជើង
ហោះហើរពី Da Nang ទៅកាន់ Narita។ Vietnam Airlines អនុវត្តជើងហោះហើរ
ដំបូងមានស្លាកលេខ VN៣១៨ នាថ្ងៃទី១៦កក្កដា។ នេះក៏ជាជើងហោះហើរ
ទី១០ពីវៀតណាមទៅកាន់ជប៉ុនរបស់ Vietnam Airlines។ នាយករងមន្ទីរវប្បធម៍
កីឡានិងទេសចរណ៍ទីក្រុង Da Nang លោក Tran Chi Cuong បានឲ្យដឹងថា៖
“ការបង្កើតជើងហោះហើរក្នុងដំណាក់កាលនេះជាការខំប្រឹងប្រែងដ៏ធំធេងរបស់ទីក្រុងរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។ ការបើកជើងហោះហើរនេះបន្តអះអាងថា Da Nang នៅតែជាទីមកដ៏សុវត្ថិភាពទាក់ទាញនិងស្និទ្ធស្នាលចំពោះភ្ញៀវទេសចរណ៍។”
ជើងហោះហើរថ្មី Da Nang-Narita នឹងបានអាជីវកម្មចំនួន៤ជើងក្នុងមួយ
សប្ដាហ៍ដោយយន្តហោះធុន Airbus A៣២១៕