|
Vietnam Airlines បានសំរេចការសាកពិសោធន៍ជើងហោះហើរមាស (motthegioi.vn) |
Vovworld-ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines បានឲ្យ
ដឹងថា ក្រុមហ៊ុនបានសំរេចដំណើរការសាកពិសោធន៍ជាមួយយន្តហោះធុន២
ប្រភេទ Boeing 777 និង Airbus 321 លើជើងហោះហើរត្រង់ពីភាគខាងជើងទៅភាគខាងត្បូងវៀតណាមឆ្លងកាត់ដែនអាកាសឡាវនិងកម្ពុជា។ ជើងហោះហើរសាកពិសោធន៍ទាំងពីរនេះសុទ្ធតែបានអនុវត្តក្នុងកាប៉ីន SIM (ពិសោធន៍)។
Vietjet Air នឹងសាកពិសោធន៍ជើងហោះហើរមាសក្នុងកាប៉ីនសាកពិសោធន៍
នៅទីក្រុងបាំងកក(ថៃ)នាយប់ថ្ងៃទី២កញ្ញា។ ខណៈដែល Vietnam Airlines ត្រូវបាន
ស្ថាប័នគ្រប់គ្រងប្រគល់សាកពិសោធន៍ជាមួយយន្តហោះ២ប្រភេទ B777 និង A321
នោះ Vietjet Air នឹងធ្វើការសាកពិសោធន៍ដោយប្រភេទយន្តហោះសំខាន់របស់
ក្រុមហ៊ុនគឺ A320៕