VietnamWood - ពិព័រណ៍ជួរមុខនៅអាស៊ីអាគ្នេយ៍ដែលមានឯកទេសខាងឧស្សាហកម្មឈើនឹងប្រព្រឹត្តទៅនៅខែតុលានៅទីក្រុងហូជីមិញ
(VOVWORLD) - ព័ត៌មានផ្តល់ដោយក្រុមហ៊ុន Chan Chao International Co., Ltd - អង្គភាពជួរមុខក្នុងផ្នែករៀបចំពិព័រណ៍ ពាណិជ្ជកម្មនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ីខាងត្បូង - ដោយសហការជាមួយអង្គការមួយចំនួន ដែលបានប្រកាសនាថ្ងៃទី ២០ ខែសីហា។
ការបង្ហាញបច្ចេកវិទ្យាកែច្នៃឈើនៅ VietnamWood 2019 (រូបថត៖ Xuan Anh - VNA) |
ពិព័រណ៍ជួរមុខនៅអាស៊ីអាគ្នេយ៍ដែលមានឯកទេសខាងឧស្សាហកម្មឈើនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និសីទ Saigon (SECC) ទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២។ ពិព័រណ៌នេះនឹងមានការចូលរួមពីស្តង់ទំនិញអន្តរជាតិជាច្រើនមកពីប្រទេសអាល្លឺម៉ង់ អូទ្រីស សហរដ្ឋអាមេរិក បារាំង កាណាដា តៃវ៉ាន់ (ចិន) និងអង្គភាពតាំងពិព័រណ៍មកពី ២២ ប្រទេស និងដែនដីនៅលើពិភពលោក។ ព័ត៌មានផ្តល់ដោយក្រុមហ៊ុន Chan Chao International Co., Ltd - អង្គភាពជួរមុខក្នុងផ្នែករៀបចំពិព័រណ៍ ពាណិជ្ជកម្មនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាស៊ីខាងត្បូង - ដោយសហការជាមួយអង្គការមួយចំនួន ដែលបានប្រកាសនាថ្ងៃទី ២០ ខែសីហា។
យោងតាមតំណាងគណៈកម្មាធិការរៀបចំការតាំងពិព័រណ៌ ដោយមានការរីកចម្រើនលេចធ្លោក្នុងវិស័យគ្រឿងសង្ហារឹមផ្ទះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយទៅជាប្រទេសនាំចេញគ្រឿងសង្ហារឹមពីឈើធំជាងគេទីពីរនៅទូទាំងពិភពលោក។ សហគ្រាសឈើវៀតណាមកាន់តែរីកចម្រើន ហើយនិងមានសមត្ថភាពបំពេញការបញ្ជាទិញធំៗទាំងទីផ្សារក្នុងស្រុក និងនាំចេញ។ ជាពិសេស សហគមន៍ធុរកិច្ចវៀតណាមបន្តប្រើប្រាស់ប្រភពឈើប្រកបដោយនិរន្តរភាព ឆ្ពោះទៅគោលដៅដែលវៀតណាមជាមូលដ្ឋានផលិតកម្មប្រកបដោយសុវត្ថិភាពសម្រាប់ទីផ្សារនាំចេញជាច្រើន ក្នុងនោះមានទីផ្សារសំខាន់ៗដូចជា អាមេរិក អង់គ្លេស កាណាដា និងជប៉ុន៕