Vietsovpetro ឆ្ពោះទៅរកការធ្វើអាជីវកម្មប្រេង ៣០០លានតោន
(VOVWORLD) - សារជីវកម្មវៀតណាម-រុស្ស៊ី Vietsovpetro កាលពីថ្ងៃទី ២១ មិថុនា បានរៀបចំពិធីអបអរសាទរការធ្វើអាជីវកម្មប្រេងចំនួន ២៥០ លានតោន និងខួបលើកទី ៤៣ ទិវាបង្កើតរបស់ខ្លួន (១៩ មិថុនា ១៩៨១- ១៩ មិថុនា ២០២៤)។
ចាប់តាំងពីប្រេងមួយតោនដំបូងដែលបានបូមនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ១៩៨៦ នៅអណ្តូងរ៉ែ Bach Ho ដល់ថ្ងៃទី ១៥ ខែឧសភា Vietsovpetro បានឈានដល់ការធ្វើធាជីវកម្មប្រេងចំនួន ២៥០ លានតោន។ ប្រាក់ចំណូលសរុបពីការលក់ប្រេងឆៅសម្រេចបាន ៨៩ ពាន់លានដុល្លារអាមេរិក ដោយបង់ពន្ធចូលថវិការដ្ឋ និងប្រាក់ចំណេញរបស់ភាគីវៀតណាមសម្រេចបាន ៥៨ ពាន់លានដុល្លារអាមេរិក។
ពិធីអបអរសាទរការធ្វើអាជីវកម្មប្រេងចំនួន ២៥០ លានតោន និងខួបលើកទី ៤៣ ទិវាបង្កើត Vietsovpetro (១៩ មិថុនា ១៩៨១- ១៩ មិថុនា ២០២៤)។ រូបថត៖ PVN |
ថ្លែងក្នុងពិធីនេះ លោក Vu Mai Khanh អគ្គនាយកក្រុមហ៊ុន Vietsovpetro បានសង្កត់ធ្ងន់ថា Vietsovpetro កំពុងឆ្ពោះទៅរកគោលដៅនៃការធ្វើអាជីវកម្មប្រេងចំនួន ៣០០ លានតោន៖ “រក្សានិងដំណើរការអណ្តូងរ៉ែប្រកបដោយសុវត្ថិភាពនិងស្ថេរភាព; ជំរុញខ្លាំងការងាររុករក; លើកកម្ពស់មេគុណប្រមូលប្រេង; បន្តពង្រីកតំបន់ប្រតិបត្តិការ; អភិវឌ្ឍអណ្ដូងរ៉ែរឹមដោយផ្អែកលើការប្រើប្រាស់ជាអតិបរមាមនូវធនធាននិងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ Vietsovpetro នឹងសុក្រឹតយន្តការពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ឧស្សាហកម្មថាមពល ជាពិសេសថាមពលកកើតឡើងវិញ ស្របតាមនិន្នាការផ្លាស់ប្តូរថាមពលនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាមក៏ដូចជានៅលើពិភពលោកនាពេលបច្ចុប្បន្ន។ ទន្ទឺមនឹងនោះ សុក្រឹតនិងអភិវឌ្ឍសេវាកម្មបច្ចេកទេសស្នូលដែលបម្រើការធ្វើអាជិវកម្មប្រេងឧស្ម័ន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ៕