VinFast ចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក
(VOVWORLD) - ក្រុមហ៊ុន VinFast កាលពីថ្ងៃទី ២៨ ខែកក្កដា បានប្រារព្ធពិធីបើកការដ្ឋាន សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដែលមានទុនវិនិយោគឡើងរហូតដល់ ៤ ពាន់លានដុល្លារអាមេរិកនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។
រថយន្ត VinFast ត្រូវបានដាក់តាំងបង្ហាញក្នុងពិធី។ (រូបថត៖ អ្នកសារព័ត៌មាន/VOV-USA) |
នេះនឹងជាមូលដ្ឋានផលិតរថយន្តអគ្គិសនីដំបូងគេក្នុងរដ្ឋនេះ ដែលរួមចំណែកក្នុងការផ្គត់ផ្គង់រថយន្តអគ្គិសនីសម្រាប់ទីផ្សារអាមេរិកខាងជើង។ ដោយមានផ្ទៃដី ប្រហែល ៧៣០ ហិកតា គម្រោងរោងចក្រ VinFast ត្រូវបានចែកចេញជា ២ ដំណាក់ កាល៖ ដំណាក់កាលទី ១ មានទុន
វិនិយោគប្រមាណ ២ ពាន់លានដុល្លារអាមេរិក សមត្ថភាពនៃការផលិតរថយន្ត រំពឹងទុកចំនួន ១៥០ ពាន់គ្រឿងក្នុងមួយឆ្នាំ និងដំណាក់ កាលទី ២ គឺការពង្រីកទំហំរោងចក្រ។ វាយតំលៃអំពីផែនការអភិវឌ្ឍន៍របស់ VinFast នៅអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “អាចនិយាយបានថា ការវិនិយោគរបស់ក្រុមហ៊ុន Vinfast ដើម្បីផលិតរថយន្ត អគ្គិសនីនៅសហរដ្ឋអាមេរិក គឺជាជំហានមួយដ៏ស្របតាមទិសដៅអាទិភាពរបស់ សហរដ្ឋអាមេរិកលើការការពារបរិស្ថាន ក៏ដូចជាការបង្កើតការងារធ្វើ និងការផលិត ដោយផ្ដោតលើបច្ចេកវិទ្យាខ្ពស់។ ដូច្នេះ ការវិនិយោគនេះទទួលបានការគាំទ្រយ៉ាង ខ្លាំងពីរអាជ្ញាធរសហព័ន្ធ និងអាជ្ញាធររដ្ឋ North Carolina ក៏ដូចជាការជួយជ្រោមជ្រែង យ៉ាងខ្លាំងក្លាពីប្រជាជននៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍នេះក៏មានអត្ថន័យដ៏ធំធេង ផងដែរ ព្រោះវាប្រព្រឹត្តទៅចំពេលដែលវៀតណាមនិងអាមេរិកកំពុងប្រារព្ធខួប១០ឆ្នាំនៃ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ នេះគឺជាសក្ខីភាពសម្រាប់ការអភិវឌ្ឍនៃ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ”។
តាមការគ្រោងទុក នៅពេលដាក់ឱ្យដំណើរការ រោងចក្ររបស់ VinFast នឹងបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកផ្គត់ផ្គង់ ហើយជួយបង្កើតការងារធ្វើចំនួន រាប់ពាន់សម្រាប់ប្រជាជនក្នុងតំបន់៕