VinFast នឹងលក់រថយន្តអគ្គិសនីនៅទីផ្សារសហរដ្ឋអាមេរិកនាឆ្នាំ ២០២១
(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន VinFast រំពឹងថានឹងបង្ហាញម៉ូឌែលរថយន្តថ្មីនៅឯពិព័រណ៍រថយន្ត Los Angeles នៅខែវិច្ឆិកាឆ្នាំ ២០២០។
រថយន្តអគ្គិសនីរបស់ VinFast ត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍ |
គេហទំព័រអន្តរជាតិ Autoblog.com ទើបតែបានចុះផ្សាយព័ត៌មានស្តីពី សម្ព័ន្ធក្រុមហ៊ុន VinFast របស់វៀត ណាមកំពុងមានផែនការ ជ្រៀតចូល ទីផ្សារសហរដ្ឋអាមេរិក ហើយម៉ូឌែលរថយន្ត crossover របស់ VinFast ដោយ Pininfarina រចនាឡើង នឹងត្រូវបានបង្ហាញមុខ នៅបំណាច់ឆ្នាំនេះ មុននឹងដាក់លក់នៅទីផ្សារ អាមេរិកក្នុងឆ្នាំ ២០២១ ខាងមុខ។
ធ្វើការផ្លាស់ប្តូរ ជាមួយសារព័ត៌មាន រ៉យទ័រ អ្នកនាំពាក្យរបស់ VinFast បានឲ្យដឹងថា VinFast គ្រោងនឹងមានកម្មវិធីបើកបរសាកល្បងនៅខែមករាឆ្នាំ ២០២១ ហើយនឹងផលិតជាហូរហែប្រភេទរថយន្តនេះ នៅខែ កក្កដាឆ្នាំ ២០២១។ មុននេះ សម្ព័ន្ធក្រុមហ៊ុន VinFast រំពឹងថានឹងបង្ហាញម៉ូឌែលរថយន្តថ្មីនៅឯពិព័រណ៍រថយន្ត Los Angeles នៅខែវិច្ឆិកាឆ្នាំ ២០២០។ ប៉ុន្តែ ដោយសារជំងឺរាតត្បាត COVID-19 អាចពន្យារពេលផែនការនេះផងដែរ។
សូមគូសបញ្ជាក់ថា VinFast ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ហើយបច្ចុប្បន្នVinFast កំពុងជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងទីផ្សាររថយន្តវៀតណាមផងដែរ៕