Vn Finance នៅបារាំងសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមនិងយថាទស្សន៍ទំនាក់ទំនងបារាំង-វៀតណាម
|
Vn Finance នៅបារាំងសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាមនិងយថាទស្សន៍ទំនាក់ទំនងបារាំង-វៀតណាម |
(VOV)_អង្គការ Vn Finance ប្រមូលផ្តុំជនវៀតណាមដែលកំពុងធ្វើការនៅក្នុងវិ
ស័យហិរញ្ញវត្ថុនៅបារាំងបានមានជំនួបប្រាស្រ័យជាប្រចាំ នៅទីក្រុងប៉ារីស ដើម្បីផ្លាស់
ប្តូរអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ក៏ដូចជាទំនាក់ទំនងបារាំង-វៀតណាម ហើយ
ចែករំលែកបទពិសោធន៍ក្នុងការងារនិងជីវភាពរស់នៅ។ នៅទីនេះ អង្គសន្និសីទបាន
សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុរបស់វៀតណាមនិងពិភពលោក នាពេលកន្លង
ទៅ។ សមាជិកទាំងឡាយសុទ្ធតែបង្ហាញនូវសុទិដ្ឋិនិយមអំពីស្ថានភាពសេដ្ឋកិច្ច ហិរញ្ញ
វត្ថុវៀតណាមក្នុងរយៈពេលកន្លងទៅ ដែលបានបង្ហាញច្បាស់តាមរយៈសន្ទស្សន៍កំណើន
GDP ជាង៦% ទីផ្សារូបីយវត្ថុនិរន្តរភាព។ Vn Finance ក៏បានបង្ហាញនូវសុទិដ្ឋិនិយមអំ
ពីទំនាក់ទំនងបារាំង-វៀតណាមផងដែរ ជាពិសេសគឺបន្ទាប់ពីដំណើរបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម របស់ប្រធានាធិបតីបារាំង លោក Francois Hollande នាដើម
ខែកញ្ញាកន្លងទៅ៕