“.VN” ជាឈ្មោះដែន (Domain name) ដែលត្រូវបានចុះបញ្ជីប្រើប្រាស់ច្រើនបំផុត នៅតំបន់អាស៊ីអាគ្នេយ៍
(VOVWORLD) - នាថ្ងៃទី៥ ខែមីនា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលអ៊ីនធឺណិតវៀតណាម បានជម្រាបថា តាមលទ្ធផលចាប់តាំងពីឆ្នាំ២០១១មក “.VN” ជាឈ្មោះដែន ដែលត្រូវបានចុះបញ្ជីប្រើប្រាស់ច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
កំណើននៃបរិមាណ domain name ".vn" ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩ |
ជាពិសេសគឺ ឈ្មោះដែននេះ ក៏ស្ថិតនៅក្នុងចំណោម top ១០ តំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង ដោយមានឈ្មោះដែនប្រមាណ៤៦ម៉ឺនដែលនៅតែបានប្រើប្រាស់គិតដល់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨។ ឈ្មោះដែន “.VN” ជាម៉ាកសម្គាល់ភូមិសាស្ត្រមួយ ដែលនាំមកនូវប្រៀបខ្លាំង សម្រាប់សហគ្រាសក្នុងការអនុវត្តការផ្សព្វផ្សាយអនឡាញតម្រង់ទៅលើទីផ្សារ និងអតិថិជនវៀតណាម។ តាមពិតទៅ ឈ្មោះដែន “.VN” បានរួមចំណែកយ៉ាង សកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងជាទ្រព្យ សម្បត្តិព័ត៌មានជាតិ និងជានិមិត្តរូបមួយនៃប្រទេសវៀតណាមសមាហរណកម្ម ទៅក្នុងបណ្ដាញអ៊ីនធឺណិតសកលលោក ផងដែរ៕