VNREA សហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមមុខរបរអន្តរជាតិជាច្រើន
|
VNREA សហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមមុខរបរអន្តរជាតិជាច្រើន |
(VOV)_នាថ្ងៃទី១មេសា សន្និសីទប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមអចលនទ្រព្យវៀត
ណាម ( VNREA 2017) បានប្រព្រឹត្តទៅនៅខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម)
ដោយមានការចូលរួមរបស់ដំណាងជាង៥០០រូប។ ក្រៅពីសន្និសីទជាផ្លូវការ នៅមាន
កិច្ចប្រជុំរបស់បណ្ដាស្ថាប័នទាក់ទិននានា សំដៅពិភាក្សានិងអនុម័តទៅលើផែនការ
ធ្វើសកម្មភាពរបស់សម្ព័ន្ធសមាគម ក្នុងឆ្នាំ ២០១៧។ អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោក
Bui Pham Khanh បានវាយតំលៃថា៖ ក្នុងត្រីមាសទីមួយឆ្នាំ ២០១៧ បានមានទឹកប្រាក់ចំនួន ៩២លានលានដុង វិនិយោគសំរាប់វិស័យអចលនទ្រព្យ។ទន្ទឹមនឹងនោះ លោកក៏
បានអោយដឹងថែមទៀតថា៖ក្រសួងជាស្ថាប័នដំណាងរដ្ឋ ក្រសួងសំណង់នឹងបន្តទទួល
យោបល់ របស់ VNREA ដើម្បីធ្វើសុក្រិត កែទម្រង់អោយសមស្រប បង្កើតបរិយាកាស
ធ្វើសកម្មភាពងាយស្រួល និងតម្លាភាពសំរាប់ទីផ្សារអចលនទ្រព្យ៕