VOV ជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai ដម្លើងនាវាមានពលានុភាពខ្ពស់
(VOVWORLD) /  
|
VOV ជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai ដម្លើងនាវាមានពលានុភាពខ្ពស់ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២វិច្ឆិកានៅកំពង់ផែ Sa Ky ខេត្ត Quang Ngai វិទ្យុសម្លេង
វៀតណាមបានសហការជាមួយមូលនិធិជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai គណៈកម្មាធិការបក្សទីក្រុងហូជីមិញរៀបចំប្រគល់នាវាជូនអ្នកនេសាទ Dinh Van
Giau នៅឃុំ An Hai ស្រុក Ly Son។
ដល់ឥឡូវនេះ វិទ្យុសម្លេងវៀតណាមបានរួមវិភាគទានចំនួនប្រាក់ប្រមាណ
៨០០លានដុងចូលក្នុងមូលនិធិជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai សំដៅ
ជួយឧបត្ថម្ភអ្នកនេសាទជួបគ្រោះថ្នាក់នៅសមុទ្រ។ លោក Nguyen Xuan Hue ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិជួយឧបត្ថម្ភអ្នកនេសាទខេត្ត Quang Ngai បាន
ឲ្យដឹងថា៖
“ដោយមានការជួយឧបត្ថម្ភរបស់វិទ្យុសម្លេងវៀតណាម លោក Giau បានហ៊ាន
ដម្លើងនាវាថ្មីនេះ។ សំខាន់ជាងទៀតវិទ្យុសម្លេងវៀតណាមជានិច្ចកាលប្រកៀកស្មា
ជាមួយអ្នកនេសាទទូទាំងប្រទេស ពិសេសគឺអ្នកនេសាទ Quang Ngai អ្នកនេសាទ
Ly Son ក៏ដូចជាព័ត៌មានអំពីប្រជុំកោះ Truong Sa និង Hoang Sa៕”
-VOVWORLD