VOV និង RRI បង្កើនកិច្ចសហប្រតិបត្តិការ

(VOV)_នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថ
លេខាលើកិច្ចព្រមព្រៀសហប្រតិបត្តិការស្ដីពីការផ្លាស់ប្តូរព័ត៍មាន និង​វប្បធម៌រវាង
វិទ្យុសម្លេងវៀតណាម​ (VOV) និងវិទ្យាផ្សាយសម្លេងជាតិ​ឥណ្ឌូនេស៊ី ​(​RRI)។ ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម ​លោក Nguyen Dang Tien
បានសង្ក់តធ្ងន់ថា៖

          “ តាមរយៈការចុះហត្ថលេខានេះ យើងអាចជឿជាក់ ​ជំហានអភិវឌ្ឍន៍ ថ្មី១  ប្រកបដោយមានអត្ថន័យ​សំដៅ បង្កើតក្របខ័ណ្ឌគតិយុត្តិដ៏រឹងមាំសំរាប់ទំនាក់ទំនង សហប្រតិបត្តិការ មិត្តភាព ចីរភាពរវាង​ស្ថាប័នផ្សព្វផ្សាយនៃប្រទេសទាំងពីរ។ ការចុះហត្ថលេខានេះក៏បានរួម​ចំណែកយ៉ាងសកម្ម ក្នុងការជំរុញទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ វៀតណាម-ឥណ្ឌូនេស៊ី ក៏ដូចជាក្នុងការអភិវឌ្ឍន៍នៃ
សម្ព័ន្ធសមាគម​ផ្សារយសម្លេងអាស៊ី-ប៉ាស៊ីហ្វីក ABU ផងដែរ។ ”

VOV និង RRI បង្កើនកិច្ចសហប្រតិបត្តិការ  - ảnh 1
ពិធីចុះហត្ថ លេខា(vov)


រីឯ លោកស្រី Rosarita Niken Widiastuti នាយិកា RRI បានអះអាងថា៖

          “ ការចុះហត្ថលេខាលើអនុស្សារណ៍យោគយល់គ្នា ​ថ្ងៃនេះ ជារបត់​សំខាន់
ក្នុងកិច្ច សហប្រតិបត្តិការរវាង RRI និង VOV។ ​តាមរយៈកម្មវិធី​សហប្រតិបត្តិការនេះ  យើងអាចផ្លាស់ប្តូរបទពិសោធន៍​ជាមួយគ្នា ​លើកកំពស់ជំនាញ។ នេះជាប្រការសំ
ខាន់ចំពោះ កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ ជួយប្រជាជាតិ​​ទាំងពីរខិតមកជិតគ្នាជាងនេះទៅទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ