VOV រៀបចំពិធីអបអរសាទរខួបទិវាវិទ្យុពិភពលោកថ្ងៃទី១៣កុម្ភៈ

(VOVWORLD) - នាថ្ងៃទី១៣កុម្ភៈ នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ រដ្ឋធានីហាណូយ  វិទ្យុសម្លេងវៀតណាមបានសហការជាមួយការិយាល័យរបស់អង្គការ UNESCO ប្រចាំវៀតណាមរៀបចំពិធីអបអរសាទរខួបទិវាវិទ្យុពិភពលោក ថ្ងៃទី១៣កុម្ភៈ (WRD 2020) ក្រោមប្រធានបទ “វិទ្យុផ្សាយសម្លេងនិងភាព សម្បូរបែប”។
VOV រៀបចំពិធីអបអរសាទរខួបទិវាវិទ្យុពិភពលោកថ្ងៃទី១៣កុម្ភៈ - ảnh 1 ទិដ្ឋភាពនៅពិធីអបអរសាទរខួបទិវាវិទ្យុពិភពលោកឆ្នាំ២០២០ (រូបថត៖ VOV)

  ថ្លែងនៅពិធីនេះ ប្រធានតំណាងការិយាល័យ UNESCO ប្រចាំវៀត ណាមលោក Michael Croft បានសង្កត់ធ្ងន់លើសារសំខាន់នៃវិទ្យុផ្សាយ សម្លេងដែលជាមធ្យោបាយសារព័ត៌មានប្រកបដោយប្រជាប្រិយភាពទូទាំងពិភពលោក ដែលអាចផ្សាយទៅកាន់តំបន់ក្រីក្រ ជនបទ និងតំបន់ឆ្ងាយ ដាច់ស្រយាល។

        ជាទីភ្នាក់ងារសារព័ត៌មានដ៏ធំនិងសំខាន់ជួរមុខរបស់វៀតណាម ដោយ មានប្រភេទសារព័ត៌មានទាំង៤ ផ្សាយជាភាសាជនជាតិភាគតិចចំនួន១៣ នៅវៀតណាមនិងភាសាបរទេសចំនួន១២ទៀត វិទ្យុសម្លេងវៀតណាមជា ឧទាហរណ៍លេចធ្លោនៃការអភិវឌ្ឍវិទ្យុដោយភាពសម្បូរបែប។ អគ្គនាយក រង VOV លោក Tran Minh Hung បានអះអាងថា៖

        “VOV ជានិច្ចកាលឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មី ធ្វើទំនើបកម្ម មធ្យោបាយសារព័ត៌មានសំដៅឆ្លើយតបនឹងតម្រូវការរបស់មហាជនក្នុងយុគសម័យឌីជីថល។ ប៉ុស្តិ៍ផ្សាយសម្លេងរបស់ VOV តែងតែផ្ដោតទៅលើការ កសាងកម្មវិធីដោយមានគុណភាពខ្ពស់ មានលក្ខណៈបើកចំហ ទាក់ទង ប្រាស្រ័យគ្នា សំដៅទាក់ទាញការចូលរួមរបស់មហាជន ជាពិសេសគឺ យុវជន”។

        គួរបញ្ជាក់ថា ទិវាវិទ្យុពិភពលោកត្រូវបានរៀបចំឡើងជាលើកដំបូង កាលពីឆ្នាំ២០១២ សំដៅបង្កើនចំណេះដឹងរបស់មហាជនអំពីតួនាទីរបស់ វិទ្យុ ជំរុញកិច្ចសហប្រតិបតិ្តការរវាងអង្គការផ្សាយសម្លេង ក៏ដូចជាលើក តម្កើងការរួមវិភាគទានរបស់វិទ្យុផ្សាយសម្លេងនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ