VOV អប់អរសារទគណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងឱកាសលំរឹក ខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី
|
VOV អប់អរសារទគណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងឱកាសលំរឹក ខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី (Image: VOV) |
(VOVworld) – នារសៀលថ្ងៃទី ៩ តុលា លោក Vu Hai អគ្គនាយករងវិទ្យុសម្លេង
វៀតណាមដឹកនាំគណៈប្រតិភូកម្មាភិបាលទៅជូនពរគណៈកម្មាធិការប្រជាជន
ទីក្រុងហាណូយក្នុងឱកាសលំរឹកខួបលើកទី ៦១ ទិវារំដោះរដ្ឋធានី។ តាងនាម
ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអបអរសារទបណ្ដាសមិទ្ធិ
ដែលទីក្រុងហាណូយទទួលបានក្នុងរយៈពេល ៦១ ឆ្នាំកន្លងទៅ ហើយសម្តែងនូវ
គោលបំណងថា៖ ទីក្រុងហាណូយនឹងទទួលបានស្នាដៃថ្មីក្នុងបុព្វហេតុកសាង
អភិវឌ្ឍណ៍រដ្ឋធានីក្នុងឆ្នាំជាបន្តបន្ទាប់។ រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុងហាណូយលោក Le Hong Son បានឲ្យដឹងថា៖ បណ្ដាលទ្ធផល
ដែលទីក្រុងទទួលបានក្នុងរយៈពេលកន្លងទៅមានការជួយឧបត្ថម្ភសកម្មក្នុង
ការងារឃោសនាផ្សព្វផ្សាយរបស់វិទ្យុសម្លេងវៀតណាម។ ទន្ទឹមនឹងនោះ លោក
Le Hong Son បានសូមឲ្យថា៖ វិទ្យុសម្លេងវៀតណាមបន្តផ្សព្វផ្សាយអំពីសមិទ្ធិ
របស់ ទីក្រុងហាណូយ ជាពិសេសក្នុងឱកាសលំរឹកខួបលើកទី ៦១ ទិវារំដោះ
រដ្ឋធានី និងមហាសន្និបាតបក្សទីក្រុងនិតិកាលទី ១៦៕