|
មិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីសំដែងនូវមនោសញ្ចេតនាចំពោះ VOV៥ |
(VOVworld) – “វិទ្យុផ្សាយសម្លេងនាំមកនូវមនោសញ្ចេតនាដ៏ល្អអស្ចារ្យនិង
ស្វែងយល់ ពិភពលោក” (Radio bring you to find amazing friendship and enjoyment
world)។នេះជាប្រធានបទនៃជំនួបប្រាស្រ័យជាមួយមិត្តអ្នកស្ដាប់ លើកទី៤ ដែល
ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ធ្នូ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូ
នេស៊ី ដោយមានការចូលរួមរបស់តំណាងបណ្ដាវិទ្យុផ្សាយសម្លេង ឥណ្ឌូនេស៊ី
វៀតណាម (VOV៥) ហុងកុង (ចិន) រួមជាមួយមិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ី ជាង៦០នាក់
លើទូទាំងប្រទេស។ថ្លែងមតិនៅទីនេះ លោក Rudy Hartono ប្រធានក្លឹបអ្នកស្ដាប់វិទ្យុ
Borneo Listener Club បានឲ្យដឹងថា៖
“នៅជំនួបប្រាស្រ័យលើកនេះ យើងខ្ញុំបានទទួលស្វាគមន៍តំណាងនៃវិទ្យុជា
ច្រើន ក្នុងនោះមានតំណាងវិទ្យុសម្លេងវៀតណាម (VOV៥)។នៅទីនេះ យើងខ្ញុំមាន
ឱកាសជួបប្រាស្រ័យ ផ្លាស់ប្ដូរមតិអំពីកិច្ចសហប្រតិបតិ្តការរវាងមិត្តអ្នកស្ដាប់និង
អ្នកនិពន្ធ។នេះក៏ជាឱកាសដើម្បីចែករំលែកបទពិសោធន៍ និងអនុស្សាវរីយ៍ជាមួយ
អ្នកនិពន្ធនៃវិទ្យុផ្សាយសម្លេងលើពិភពលោកទៀតផង”។
ក្នុងឱកាសនេះដែរ នាយកកាណាល់ជាតិផ្សាយជាភាសាបរទេស (VOV៥)
លោក Nguyen Tien Long បានថ្លែងក្ដីអបអរសាទរ ហើយជូនពរឲ្យចំណងមិត្តភាព
និង កិច្ចសហប្រតិបតិ្តការរវាងមិត្តអ្នកស្ដាប់ឥណ្ឌូនេស៊ីជាមួយ VOV៥ កាន់តែ
អភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ៕