VUFO ផ្លាស់ប្តូរថ្មី និងពង្រីកតួនាទីជាស្នូលក្នុងកិច្ចការបរទេសរបស់ប្រជាជន

(VOVWORLD) - នាថ្ងៃទី ៥ ធ្នូនៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) បានរៀបចំមហា
សន្និបាតតំណាងទូទាំងប្រទេសលើកទី ៦ អាណត្តិ ២០១៩ - ២០២៤ ក្រោមប្រធានបទ “ការផ្លាស់ប្តូរថ្មី និងពង្រីកតួនា ទីជាស្នូលក្នុងកិច្ចការបរទេសប្រជាជន ដើម្បីរួមចំណែកកសាងនិងការពារមាតុភូមិ” ។
VUFO ផ្លាស់ប្តូរថ្មី និងពង្រីកតួនាទីជាស្នូលក្នុងកិច្ចការបរទេសរបស់ប្រជាជន - ảnh 1 VUFO ផ្លាស់ប្តូរថ្មី និងពង្រីកតួនាទីជាស្នូលក្នុងកិច្ចការបរទេសរបស់ប្រជាជន (រូបថត៖ TTXVN)

អញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតនេះ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានសង្កត់ធ្ងន់ថា មហា សន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងបរិបទដែលវៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។  ទន្ទឹមនឹងនោះ ស្ថានភាពពិភពលោកនិងតំបន់កាន់តែមានភាពស្មុគស្មាញកើនឡើងផងដែរ។ ប្រការនេះបានដាក់ចេញនូវតម្រូវការថ្មីសម្រាប់កិច្ចការបរទេសប្រជាជននិងសម្ព័ន្ធសមាគមមិត្តភាពវៀតណាម ដែលជាកងកម្លាំងស្នូលនៃកិច្ចការបរទេសប្រជាជន។

អញ្ជើញថ្លែងមតិក្នុងមហាសន្និបាតនេះ លោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ VUFO ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ព្រមទាំងរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន វៀតណាមជាមួយប្រជាជននៃបណ្តាប្រទេសនៅលើពិភពលោកផងដែរ ។ លោកបានមានប្រសាសន៍ថា៖ «ស្ថានភាពថ្មី ទាមទារឱ្យយើងត្រូវមានផ្នត់គំនិតថ្មី ដោយអនុវត្តសកម្មភាពដែលមានភាពម្ចាស់ការ ច្នៃប្រឌិតនិងប្រសិទ្ធភាព ព្រមទាំងប្រកាន់ខ្ជាប់នូវគោលជំហរនយោបាយ ពង្រីកអត្តសញ្ញាណនិងតម្លៃដ៏ថ្លែថ្នូររបស់វប្បធម៌វៀតណាម ពោលគឺវប្បធម៌នៃការស្រឡាញ់សន្តិភាព ។

ម្យ៉ាងវិញទៀតយើងត្រូវបន្តលើកកំពស់ទំនាក់ទំនងពហុភាវូបនីយកម្មនិងធ្វើពិពិធកម្ម ដើម្បីរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិ បត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជននៃបណ្តាប្រទេសដទៃទៀត។ ជាពិសេស សម្ព័ន្ធសមាគមមិត្តភាពវៀតណាមត្រូវតែជាស្ពានតភ្ជាប់ដើម្បីធានានូវការសហការ យ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពរវាងកិច្ចការបរទេសប្រជាជនជាមួយនឹងកិច្ចការបរទេសរបស់បក្សនិងការទូតរបស់រដ្ឋ ក្នុងគោលបំណងបង្កើតកម្លាំងរួមនៅលើវិស័យកិច្ចការបរទេស។ លើសពីនេះទៅទៀតត្រូវផ្តោតការយកចិត្តទុកដាក់លើការលើកស្ទួយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស ក៏ដូចជាគុណភាពនៃការកៀងគរជំនួយឧបត្ថម្ភពីអង្គការក្រៅ    រដ្ឋាភិបាលបរទេសផងដែរ។»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ