WB ចេញផ្សាយរបាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម

WB ចេញផ្សាយរបាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម - ảnh 1
កំណើនសេដ្ឋកិច្ចរបស់វៀតណាមប៉ាន់ស្មានទទួលបាន ៥.៣% ក្នុងឆ្នាំ ២០១៣ និង ៥.៤% ក្នុងឆ្នាំ ២០១៤។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១២ កក្កដា ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម។ ទទួលស្គាល់អំពីយថាទស្សកំណើននៃខឿនសេដ្ឋកិច្ចវៀតណាម អ្នកជំនាញការ
សេដ្ឋកិច្ចរបស់ WB ប្រចាំនៅវៀតណាម លោក Deepak K.Mishra បានឲ្យដឹងថា៖ កំណើនសេដ្ឋកិច្ចរបស់វៀតណាមប៉ាន់ស្មានទទួលបាន ៥.៣% ក្នុងឆ្នាំ ២០១៣ និង
៥.៤% ក្នុងឆ្នាំ ២០១៤។​ អតិផរណាគ្រោងកើនឡើងជិត ៨.២ % នាចុងឆ្នាំ ២០១៣។
លោក Deepak បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាលវៀតណាមបាន
អនុវត្តគោលនយោបាយរូបីយវត្ថុនិងសារពើពន្ធដើម្បីស្ថិរភាពម៉េក្រូ សេដ្ឋកិច្ច។
អាស្រ័យនោះ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានជំនះពុះពារលើ ការលំបាក់ជា
ច្រើន។ WB ក៏បានវាយតំលៃខ្ពស់ចំពោះ​ការបង្កើតក្រុមហ៊ុនគ្រប់គ្រង ទ្រព្យសម្បត្តិ្ត​នៃបណ្ដាអង្គការឥណទាន ហើយចាត់ទុកនេះគឺជាជំហានរបស់រដ្ឋាភិបាលវៀតណាម
ក្នុងការដោះស្រាយបំណុលខួច។ ប៉ុន្តែ លោក Deepak ក៏បានផ្តោតទៅលើរាល់ការ
សាកល្បងចំពោះម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសគឺការកែទម្រង់អង្គភាព
អាជីវកម្មរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ