WB ជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងឥទ្ធិពលនៃការបំរ៉ែរបំរួលអាកាសធាតុ
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនា
ជាមួយអនុប្រធានធនាគារពិភពលោកលោកស្រី Rachel Kyte (រូបថត៖TTXVN) |
(VOVworld) - នាព្រឹងថ្ងៃទី២៥ សីហា នៅទីស្ដីការប្រធានរដ្ឋ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោកស្រី Rachel Kyte
អនុប្រធានធនាគារពិភពលោក (WB) ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត
ណាម សំដៅស្វែងយល់ និងជួយឧបត្ថម្ភវៀតណាមបន្ធូរស្រាលឥទ្ធិពលនៃការបំរ៉ែ
បំរួលអាកាសធាតុនៅដំបន់ទំនាបទន្លេ Cuu Long។លោក Truong Tan Sang បានថ្លែង
អំណរគុណដល់WB ដែលបានជួយឧបត្ថម្ភវៀតណាម ក្នុងការបន្ធូរស្រាលនិងស្រប
នឹងការអន្តរាយដោយរ៉ែបំរួលអាកាសធាតុ ក៏ដូចជាក្នុងការសម្រេចគោលដៅសហ
ស្សវត្សរ៍ជាច្រើនផងដែរ។លោក Truong Tan Sang បានឲ្យដឹងថា នាបច្ចុប្បន្នវៀត
ណាម កំពុងខិតខំប្រឹងប្រែងស្រាវជ្រាវបណ្ដាវិធានការដាំព្រៃឈើលិចទឹកដោយមាន
ទ្រង់ទ្រាយធំៗ ពង្រឹងនិងកសាងប្រព័ន្ធទំនប់ទប់ទឹកការពារដីគោក និងលើកកំពស់
ការយល់ដឹងរបស់ប្រជាជនអំពីបំរ៉ែបំរួលអាកាសធាតុ។តាមលោកថា ដើម្បីអនុវត្តរាល់
កិច្ចការសំខាន់នេះ ការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក គឺចាំបាច់ណាស់។លោក
ស្រី Rachel Kyte បានឯកភាពជាមួយបណ្ដាសំណើររបស់លោកប្រធានរដ្ឋវៀតណាម
និងអះអាងថា ធនាគាពិភពលោក នឹងជំរុញខ្លាំងសកម្មភាពដើម្បីជួយឧបត្ថម្ភវៀត
ណាមទប់ទល់នឹងឥទ្ធិពលរបស់ការបំរ៉ែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធិភាព៕