WB ត្រៀមខ្លួនជាស្រេចរួមសហការជាមួយវៀតណាមដើម្បីរៀបចំប្រភពធនធាន
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Turk នាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Turk នាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះការដែល WB បានអនុម័តលើកញ្ចប់ជំនួយចំនួន ១២ ពាន់លានដុល្លារ សម្រាប់ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះមានវៀតណាម ក្នុងការទិញនិងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺរាតត្បាត។
ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមកំពុងរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម សម្រាប់ឆ្នាំ ២០២១- ២០២៦។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ WB បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋានរបស់វៀតណាមដើម្បីត្រៀមរៀបចំកម្មវិធីនិងគម្រោងដែលមានគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការធនធានវិនិយោគអភិវឌ្ឍន៍។
ចំណែកឯនាយិការ WB លោកស្រី Carolyn Turk ចែករំលែកជាមួយប្រជាជននៅភាគកណ្តាលវៀតណាម ដែលកំពុងទទួលរងការបាត់បង់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។ លោកស្រី Carolyn Turk បានមានប្រសាសន៍ថា ធនាគារពិភពលោកនឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើបាន ដើម្បីជួយឧបត្ថម្ភដល់ប្រជា ជនភាគកណ្តាលវៀតណាម៕