WB បង្កើនជំនួយឧបត្ថម្ភសម្រាប់ប្រទេសក្រីក្របំផុត

(VOVWORLD) - ធនាគារពិភពលោក (WB) កាលពីថ្ងៃទី១៥ ខែធ្នូ បានប្រកាសពីការផ្ដល់សាច់ ប្រាក់បន្ថែម៩៣ពាន់លានដុល្លាអាមេរិកដល់សមាគមន៍អភិវឌ្ឍអន្តរជាតិ (IDA) សំដៅ បង្កើនការជួយស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩និងកម្មវិធីផ្សេងទៀត។ 

WB បង្កើនជំនួយឧបត្ថម្ភសម្រាប់ប្រទេសក្រីក្របំផុត - ảnh 1ប្រជាជននៅកូតឌីវ័រពាក់ម៉ាស់ការពារកូវីដ-១៩។
(រូបថត៖ AFP/VNA)
នេះជាកញ្ចប់ ថវិកាបំពេញបន្ថែមដ៏ធំបំផុតសម្រាប់ IDA ដែលជាអង្គភាពផ្ដល់ជំនួយឧបត្ថម្ភដល់ ប្រទេសចំនួន៧៤ ភាគច្រើននៅទ្វីបអាហ្វ្រិក។
យោងតាម WB ថា កញ្ចប់ជំនួយឧបត្ថម្ភនេះ រួមមានថវិកាចំនួន២៣,៥ពាន់លាន ដុល្លាអាមេរិក ដែលត្រូវបានរួមវិភាគទានដោយប្រទេសមានប្រាក់ចំណូលខ្ពស់និង មធ្យមចំនួន៤៨ ព្រមទាំងដើមទុនកៀងគរលើទីផ្សារនិងការរួមវិភាគទានរបស់ WB ផ្ទាល់។ ក្នុងសេចក្ដីប្រកាសមួយ លោកប្រធាន WB David Malpass ចាត់ទុកថា នេះជា ការបោះជំហានដ៏សំខាន់ សំដៅជួយបណ្ដាប្រទេសក្រីក្រស្ដារឡើងវិញក្រោយវិបត្តិ កូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ