WB ផ្តល់ជំនួយ ៣០ ពាន់លានដុល្លារ ដើម្បីដោះស្រាយកង្វះខាតស្បៀងអាហារពិភពលោក

(VOVWORLD) - ធនាគារពិភពលោក (WB) បានត្រៀមខ្លួនជាស្រេចសម្រាប់ផ្តល់ជំនួយរហូតដល់ ៣០ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយកង្វះខាតស្បៀងអាហារជាសកលដែលបណ្តាលមកពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ 
WB ផ្តល់ជំនួយ ៣០ ពាន់លានដុល្លារ ដើម្បីដោះស្រាយកង្វះខាតស្បៀងអាហារពិភពលោក - ảnh 1ប្រភព៖ AFP/TTXVN

លោក Axel van Trotsenburg នាយកផ្នែកប្រតិបត្តិការជំនួយរបស់ធនាគារពិភពលោកបាននាំចេញសេចក្តីប្រកាសនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Reuters ខណៈពេលដែលកំពុងបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានី Sarajevo ប្រទេសបូស្នៀ-ហឺហ្សេហ្គោវីណា។ បើតាមលោក Trotsenburg ជម្លោះក្នុងប្រទេសអ៊ុយក្រែនបានកាត់ផ្តាច់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះ ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយរបស់ពិភពលោក នាំឱ្យមានការខ្វះខាតស្បៀងអាហារជាសកល។ នេះគឺជាហេតុផលមួយដែលធនាគារពិភពលោកត្រៀមខ្លួនផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ ៣០ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារនៅលើពិភពលោកក្នុងរយៈពេល ១២ ខែខាងមុខ។

មុននោះ នាថ្ងៃទី ១៣ ខែកញ្ញា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ពីផែនការពង្រីកជំនួយសង្គ្រោះបន្ទាន់ ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយតម្លៃស្បៀងអាហារកើនឡើងខ្ពស់ និងកង្វះខាតស្បៀងអាហារដោយសារឥទ្ធិពលនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ