WB ព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមនឹងស្ដារឡើងវិញ
(VOVWORLD) - យោងតាមការគណនារបស់ WB ត្រូវបាននាំចេញ ដោយផ្អែកលើការសន្មត់ថា វិធានការរក្សាគម្លាតសង្គមនឹងជួយគ្រប់គ្រងការឆ្លងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យនាចុងត្រីមាសទី ៣ ដូច្នេះសេដ្ឋកិច្ចនឹងស្ទុះ ឡើងវិញនៅត្រីមាសទី ៤ ឆ្នាំនេះ។
ខ្សែសង្វាក់ផលិតកម្មគ្រឿងបន្លាស់អេឡិចត្រូនិក (រូបថត៖ TTXVN) |
ក្នុងរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសម្រាប់សរទរដូវឆ្នាំ ២០២១ ដែលបានប្រកាសនៅថ្ងៃទី ២៨ ខែកញ្ញានោះ ធនាគារពិភពលោក (WB) បានវាយតម្លៃថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចសម្រេចបានប្រមាណ ៤,៨% ក្នុងឆ្នាំ ២០២១ ហើយបានស្ដារឡើងវិញមកអត្រាកំណើន GDP មុនពេលផ្ទះជំងឺរាតត្បាត នៅកម្រិត ៦,៥ ទៅ ៧ % ចាប់ពីឆ្នាំ ២០២២ តទៅ។
យោងតាមការគណនារបស់ WB ត្រូវបាននាំចេញ ដោយផ្អែកលើការសន្មត់ថា វិធានការរក្សាគម្លាតសង្គមនឹងជួយគ្រប់គ្រងការឆ្លងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យនាចុងត្រីមាសទី ៣ ដូច្នេះសេដ្ឋកិច្ចនឹងស្ទុះ ឡើងវិញនៅត្រីមាសទី ៤ ឆ្នាំនេះ។ យោងតាម WB បានឲ្យដឹងថា ការស្ដារសេដ្ឋកិច្ចសកលឡើងវិញត្រូវបានរក្សា និងជួយធានាតម្រូវការយ៉ាងខ្លាំងក្លាចំពោះទំនិញនាំចេញរបស់វៀតណាមនៅកាន់ទីផ្សារសំខាន់ៗដូចជា៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងចិន។ លើសពីនេះទៅទៀត ដំណើរការស្ដារឡើងវិញក៏នឹងត្រូវបានជួយសម្រួលតាមរយៈការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ដោយជួយមនុស្សពេញវ័យចំនួន ៧០% ទទួលបានការចាក់វ៉ាក់សាំងនាពាក់កណ្ដាលឆ្នាំ ២០២២ ក៏ដូចជាជួយទប់ស្កាត់រលកជំងឺដ៏ធ្ងន់ធ្ងរថ្មផងដែរ៕