WB ព្យាករណ៍ថា​ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៥,២ %

(VOVWORLD) - WB បានព្យាការណ៍ថា សកម្មភាពសេដ្ឋកិច្ចរបស់ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍នានា នឹងថយចុះ ៧% ដោយសារការផ្គត់ផ្គង់ តម្រូវការ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងប្រទេសត្រូវអាក់ខានយ៉ាងធ្ងន់ធ្ងរ។ 

នាថ្ងៃទី ៨ ខែមិថុនា ធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោកក្នុងខែមិថុនា ឆ្នាំ ២០២០។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថា៖ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងគំហុក ពោលគឺ ៥,២% ក្នុងឆ្នាំ នេះ ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID – 19 រួមទាំងវិធានការបិទដំណើរការសេដ្ឋកិច្ច សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត។

ទន្ទឹមនឹងនេះ WB ក៏បានព្យាការណ៍ថា សកម្មភាពសេដ្ឋកិច្ចរបស់ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍នានា នឹងថយចុះ ៧% ដោយសារការផ្គត់ផ្គង់ តម្រូវការ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុក្នុងប្រទេសត្រូវអាក់ខានយ៉ាងធ្ងន់ធ្ងរ។ បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ និងទីផ្សារទើបលេចចេញថ្មី  (EMDE) គ្រោងនឹងថយចុះ ២,៥% ដែលមិនធ្លាប់មានក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ។ ប្រាក់ចំណូលជាមធ្យមរបស់មនុស្សម្នាក់គ្រោងនឹងថយចុះ ៣,៦% ដែលធ្វើឲ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងស្ថានភាពគ្រោះអត់ឃ្លានយ៉ាងខ្លាំងក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ