WB ៖ វៀតណាមគឺជាប្រទេសមួយដែលមានកម្លាំងលោតផ្លោះល្អក្នុង​ស្ថានភាព​លំបាក

(VOVWORLD) - វៀតណាមកំពុងធ្វើកំណែទម្រង់ ដែលត្រូវបានរំពឹងថា នឹងជួយ “ ផ្លាស់ប្តូរជាវិជ្ជមាន”ដើម្បីបង្កើតកម្លាំងចលករសម្រាប់វិស័យសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត។
WB ៖ វៀតណាមគឺជាប្រទេសមួយដែលមានកម្លាំងលោតផ្លោះល្អក្នុង​ស្ថានភាព​លំបាក - ảnh 1 ប្រធានក្រុមសេដ្ឋកិច្ចវិទូ នៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Jacques Morisset (រូបថត៖ TTXVN/BNEWS)

រាល់វិបត្តិទាំងអស់ គឺសុទ្ធតែបាននាំមកនូវឱកាសជាក់ស្ដែង ហើយខ្ញុំគិតថា វៀតណាមគឺជាប្រទេសមួយ ដែលមានកម្លាំងលោតផ្លោះល្អក្នុងស្ថានភាពលំបាក។ នេះបើយោងតាមប្រធានក្រុមសេដ្ឋកិច្ចវិទូ នៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម លោក Jacques Morisset នៅក្នុងការឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ស្ដីពី និន្នាការសេដ្ឋកិច្ចដែលនឹងវិវឌ្ឍន៍ក្នុងដំណាក់កាលក្រោយពីកូវីដ ១៩។

ជាក់ស្ដែង លោក Jacques Morisset បានចាត់ទុកថា វៀតណាមកំពុងធ្វើកំណែទម្រង់ ដែលត្រូវបានរំពឹងថា នឹងជួយ “ ផ្លាស់ប្តូរជាវិជ្ជមាន”ដើម្បីបង្កើតកម្លាំងចលករសម្រាប់វិស័យសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកបានចាត់ទុកថា ផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាម ក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅគឺជាសក្ខីភាពយ៉ាងច្បាស់លាស់បំផុតសម្រាប់ការវាយតម្លៃនេះ។ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមជានិច្ចកាលជាប់ក្នុងចំណាត់ថ្នាក់ជួរមុខគេនៅលើពិភពលោក ពោលគឺជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីចិន។ ម៉្យាងវិញទៀតសន្ទុះកំណើននេះ ក៏ជួយវិស័យសេដ្ឋកិច្ចបង្កើតផលិតផល និងការងារធ្វើជាច្រើនថែមទៀត។ ជាមួយនឹងកត្តាទាំងនេះ វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញថ្មីប្រកបដោយជោគជ័យបំផុតនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ