WB វាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលឌីជីថលនីយកម្មរបស់ឥណ្ឌា

(VOVWORLD) - ប្រធានធនាគារពិភពលោក(WB ) លោក David Malpass នាថ្ងៃទី ១៦ ខែតុលា បានលើកសំណើរ សម្របសម្រួលជាមួយឥណ្ឌាដើម្បីរីកសាយភាយកិច្ចខិតខំប្រឹងប្រែងឌីជីថលនីយកម្មដែលទទួលបានជោគជ័យរបស់ប្រទេសនេះ ទៅកាន់ប្រទេសផ្សេងទៀតដើម្បីឱ្យអាចទទួលបានអត្ថប្រយោជន៍ពីនោះ។
WB វាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលឌីជីថលនីយកម្មរបស់ឥណ្ឌា - ảnh 1ប្រធានធនាគារពិភពលោក លោក David Malpass។ (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក (១១- ១៦ តុលា) រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា លោកស្រី Nirmala Sitharaman បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រីបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក(WB) ។ យោងតាមរដ្ឋមន្ត្រី Nirmala Sitharaman ក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ប្រធានធនាគារពិភពលោក លោក David Malpass បានស្នើឱ្យប្រទេសឥណ្ឌាបង្ហាញពីការអភិវឌ្ឍយ៉ាងស៊ីជម្រៅ នៃកម្មវិធីឌីជីថលនៅក្នុងប្រទេសនេះ និងរបៀបដែលប្រជាជនទទួលយកបច្ចេកវិទ្យាទាំងអស់នេះផងដែរ។ លោក David Malpass បានបញ្ជាក់ថា ធនាគារពិភពលោកវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់ប្រទេសឥណ្ឌាក្នុងដំណើរការឌីជីថលនីយកម្ម។ ទន្ទឹមនឹងនេះ លោកបានបង្ហាញពីបំណងចង់សម្របសម្រួលជាមួយឥណ្ឌា ដើម្បីនាំយកកម្មវិធីឌីជីថលនីយកម្មទៅកាន់តំបន់ផ្សេងទៀតនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ